ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​នាក់​ស្លា.ប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មនុស្ស​២​នាក់​បាន​ស្លា.ប់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​០៦​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១

ខេត្តកណ្តាល ៖ មនុស្ស​២​នាក់​បាន​ស្លាប់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​០៦​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៩-៦០ ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ទាំង​២​នាក់ ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ទី​១.​ឈ្មោះ ធី រាជ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គុប​(៥០) ពណ៌​ស្លែ​គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ក្បូ​ង​ទៅ​ជើង ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព និង​ម្នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ ខេ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

ចំណែក​ភាគី​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX-៣០០ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-1756 ទិស​ដៅ​បញ្ច្រាស​គ្នា​(​ភ្នំពេញ​-​អ្នក​លឿង​) ពី​ជើង​ទៅ​ត្បូង​។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នកបើកបរ​ទាំង​ភាគី​រថយន្ត និង​ភាគី​ម៉ូតូ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដោយ​ភាគី​ម៉ូតូ បើក​ចេញពី​ផ្លូវ​លេខ​១៤ (​ច្រកចូល​ទៅ​ក្អម​សំណ​) បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ រីឯ​រថយន្ត​បើកបរ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង មក​ដល់​ចំណុច​ផ្លូវបំបែក​បើកបរ​ល្បឿន​លឿន​ពេក ក៏​បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្ដង​។

ក្រោយ​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​ជិត​កន្លះ​ឡូ​ដី ទើប​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​តែ​រថយន្ត​ដែល​តៃកុង​ចត​ទុក​ចោល​នៅ​ចំណុច​ស្ពានដែក ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ សព​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​រួច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី​៕