តារាសម្តែងនាងគីម កាដាសៀន បានបង្ហាញជំហរដ៏ច្បាស់មួយ ក្រោយពីមានដំណឹងចចាមអារ៉ាមថានាងជ្រើសរើសលោកDonald Trump ជាប្រធានាធិបតី ។ ព័ត៌មាននេះបន្ទាប់ពីមានសម្តីរបស់នាងតាមទូរស័ព្ទជាមួយអតីតឪពុកធម៌ថានាងអាចជ្រើសរើសបេក្ខជនពីគណបក្សសាធារណរដ្ឋ ។
នៅក្នុងវីដេអូឃ្លីប តារាសិចស៊ីគីម កាដាសៀន បញ្ជាក់ថា កាលពីមុននាងធ្លាប់សម្រេចជ្រើសរើសលោកស្រីហ៊ីលឡារី គ្លីនតុន ប៉ុន្តែចុងក្រោយបែរជាមានអារម្មណ៍មិនប្រាកដក្នុងចិត្ត ក្រោយពីពិគ្រោះជាមួយលោក Caitlyn Jenner ជាឪពុកធម៌ ។
ទោះបីជាបែបណាក៏ដោយទីបំផុតនាងគីម កាដាសៀន បញ្ជាក់ថានឹងជ្រើសរើសលោកស្រីហ៊ីលឡារី គ្លីនតុនវិញ ។
នាងគីម ដាកាសៀន និយាយថា «ដោយសារតែមានពាក្យចចាមអារ៉ាមថា ខ្ញុំអាចជ្រើសយកលោក Trump ទើបធ្វើឱ្យមានមនុស្សនៅជុំវិញខ្លួនសង្ស័យពីបញ្ហានេះ រួមទាំងក្រុមការងាររបស់បេក្ខជនទាំង២នាក់ ហេតុដូច្នេះទើបខ្ញុំសម្រេចចិត្តជាថ្មីឡើងវិញ» ៕
ចែករំលែកព័តមាននេះ