រាជធានីភ្នំពេញ ៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) កាលពីរសៀលថ្ងៃទី២១ កញ្ញា បានប្រារព្ធកម្មវិធី The Pizza Company Excellence Award ឆ្នាំ២០១៦ ដើម្បីប្រកួតប្រជែងស្វែងរកក្រុមបុគ្គលិកឆ្នើមប្រចាំឆ្នាំ
រាជធានីភ្នំពេញ ៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) កាលពីរសៀលថ្ងៃទី២១ កញ្ញា បានប្រារព្ធកម្មវិធី The Pizza Company Excellence Award ឆ្នាំ២០១៦ ដើម្បីប្រកួតប្រជែងស្វែងរកក្រុមបុគ្គលិកឆ្នើមប្រចាំឆ្នាំ ។ ពិធីនេះធ្វើឡើងនៅសាខា ដឹ ភីហ្សា ខមផេនី សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ទល់មុខវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពីក្រុមបុគ្គលិកទាំង២១សាខា មកពីទីក្រុងភ្នំពេញ ក្រុងសៀមរាប់ ក្រុងព្រះសីហនុ និងក្រុងបាត់ដំបង ។
ក្រុមដែលទទួលបានជោគជ័យ Excellence Award 2016 គឺបានទៅលើ ដឹ ភីហ្សា ខមផេនី សាខាសៀមរាប ហើយក្រុមដែលទទួលបានជ័យលាភី នឹងបានទទួលពានរង្វាន់ជាទឹកប្រាក់ចំនួន១,៦លានរៀល និងដំណើរទស្សនៈកិច្ចសិក្សាទៅកាន់ប្រទេសថៃផងដែរ ។ ខណះដែរក្រុម ដឹ ភីហ្សា ខមផេនី សាខាកាល់ម៉ែត ទទួលបានជ័យលាភីលើផ្នែកធ្វើម្សៅ (Best Dough Maker Award 2016) ។ ក្រុម ដឹ ភីហ្សា ខមផេនី សាខាផ្សារទំនើបសូរិយា ទទួលបានជ័យលាភីលើផ្នែកផ្ដល់សេវាកម្មល្អបំផុត (Best Service Maker Award 2016) ។ ក្រុម ដឹ ភីហ្សា ខមផេនី សាខាបាត់ដំបង ទទួលបានជ័យលាភីលើផ្នែកធ្វើភីហ្សាល្អបំផុត (Best Pizza Making Award 2016) និងក្រុម ដឹ ភីហ្សា ខមផេនី សាខាសាមគ្គី ទទួលបានជ័យលាភីលើផ្នែកសាវាដឹងជញ្ញូនល្អបំផុត (Best Delivery Award 2016) ។
ចែករំលែកព័តមាននេះ