ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នោត​កីឡា​ជាតិ​បាន​បន្ថែម​ល្បឿន​ក្នុង​យុទ្ធសាស្ត្រ​រៀបចំ​សាខា​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

បន្ទាប់​ពី​សាខា​ក្រុង​សៀមរាប​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែសីហារ រួច សាខា​ក្រុងព្រះសីហនុ ក៏​នឹង​ចាប់​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា

បន្ទាប់​ពី​សាខា​ក្រុង​សៀមរាប​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែសីហារ រួច សាខា​ក្រុងព្រះសីហនុ ក៏​នឹង​ចាប់​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ខាង​មុខ​នេះ​ដែរ​។

ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៥ ដោយ​មាន​គោលដៅ​ក្នុង​ការ​គាំទ្រ និង​ជំរុញ​ដល់​កីឡា​ជាតិ និង​អភិវឌ្ឍន៍​កិច្ចការ​សប្បុរសធម៌ ខិតខំ​ព្យា​យាម​ជួយ​ប្រមូលប្រាក់​សប្បុរសធម៌ និង​មូលនិធិ​កីឡា ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ​២០២៣​។ ចាប់តាំងពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា  ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរិ​ញ្ញ​វត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​។ ថ្ងៃ​ទី​២៨ ខែសីហា ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​សាខា​ក្រុង​សៀមរាប​បាន​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ ក្រោម​អធិបតេយ្យភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ព្រះរាជ​បុត្រី​ព្រះ​រាម នរោត្តម បុ​ប្ជា​ទេវី , លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប  និង​លោក វ៉ា​ត់​ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ លោក​ឧកញ៉ា ឈិ​ន យ៉ុ​ង​សៀង ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​បាន​សន្យា​ថា នឹង​បន្ត​គាំទ្រ និង​ជំរុញ​ដល់​វិស័យ​កីឡា​ជាតិ​អភិវឌ្ឍន៍​ឆ្ពោះទៅ​មុខ​។

សព្វថ្ងៃ​ទីតាំង​លក់​ឆ្នោត​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​មាន​ពាសពេញ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ទៅ​៨០០​ជាង​ទីតាំង ឆ្នោត​ឡូ​តូ ឆ្នោត​លេខ និង​ឆ្នោត​ប្រភេទ​ក្រដាស​របស់​ក្រុម​ហ៊ុន​ឆ្នោត​កីឡា​ជាតិ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក​អតិថិជន​។ នៅ​ពេល​ដែល​សាខា​ក្រុង​សៀមរាប​បាន​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នោះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​សាកល្បង​ទិញ​សំបុត្រ​ឆ្នោត ដើម្បី​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ឆ្នោត​កីឡា​ជាតិ​។

លោក​ឧកញ៉ា ឈិ​ន យ៉ុ​ង​សៀង ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​សព្វ​ថ្ងៃនេះ កំពុង​តែ​រៀបចំ​យុទ្ធ​សាស្ត្រ​​ពង្រីក​ទីតាំង​ទូ​ទាំង​ប្រទេស ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​បន្ត​ឆ្ពោះទៅ​មុខ​ទៀត ពង្រីក​ទីតាំង​លក់​ឆ្នោត​ជំរុញ​អោយ​ប្រជាពល​រដ្ឋ​ចូលរួម​គាំទ្រ​វិស័យ​កីឡា​ជាតិ និង​ផ្តល់​កម្លាំង​ជួយ​អោយ​ព្រះរាជាណាចក្រ​កម្ពុជា អាច​សំរេច​បាន​នូវ​ក្តី​ប្រាថ្នា​ក្លាយទៅជា​ប្រទេស​ដែល​ខ្លាំងក្លា​ខាង​ផ្នែក​វិស័យ​កីឡា​។