ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹកឈើ​គ្រញូង បម្រុង​លោតឆ័ត្រ​ជាប់អន្ទាក់​មេព្រៃ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ដឹកឈើ​គ្រញូង​លោតឆ័ត្រ​ចេញពី​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ធ្វើការ​ស្ទាក់​ចាប់ ខណៈ​បម្រុង​ដឹក​យក​ទៅ​លក់​

ខេត្តសៀមរាប ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ដឹកឈើ​គ្រញូង​លោតឆ័ត្រ​ចេញពី​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ធ្វើការ​ស្ទាក់​ចាប់ ខណៈ​បម្រុង​ដឹក​យក​ទៅ​លក់​នៅ​ទីផ្សារ​ងងឹត​ឯ​ព្រំដែន​វៀតណាម​។ ហេតុការណ៍​ចាប់​នេះ​ធ្វើ​ឡើង នៅ​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​។

​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ ដែល​ចាប់​បាន​នោះ​គឺ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ​២D-២៩៥០ ប្រភេទ​គ្លុ​ប ពណ៌​បៃតង​សង្ស័យ​មក​ពី​ខេត្តបន្ទាយមានជ័យ​។ លោក​បន្ត​ថា ឈើ​គ្រញូង​នៅ​ក្នុង​ឡាន​នោះ​មាន​ចំនួន​៧១​ដុំ ស្មើ​១,១៨៣​ម៉ែត្រគូប​។ បច្ចុប្បន្ន​ត្រូវ​បាន​អូស​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

សូម​រំលឹក​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញពី​ខេត្តឧត្តរមានជ័យ​តាម​ផ្លូវជាតិ​លេខ​៦៧ និង​៦៨​មក​ខេត្តសៀមរាប​កំពុង​មាន​សន្ទុះ​ហក់​ឡើង​វិញ​ហើយដោយ​ក្រុម​ឈ្មួញ​ឈើ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មុខសញ្ញា​ធ្លាប់​រកស៊ី​ឈើ​ពី​មុន នឹង​មាន​សមត្ថកិច្ច​មួយ​ចំនួន​ជួយ​រត់ការ​បើកផ្លូវ​ផង​ដែរ​។ គួរ​កត់​សម្គាល់ថា ជំនួញ​ឈើ​គ្រញូង​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ជា​កម្មក​ស៊ីឈ្នួល​របួស និង​ស្លាប់​ជា​ច្រើន​នាក់​នៅ​តាម​បន្ទាត់​ជួរ​ព្រំដែន​ផង​ដែរ​៕