ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​ក្រុមហ៊ុន​ថៃ Samsung ប្រចាំ​កម្ពុជា នឹង​ប្តូរ Galaxy Note7 ថ្មី ជូន​អតិថិជន​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ

7 ឆ្នាំ មុន

សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទេស​កម្ពុជា នឹង​ប្តូរ​ជូន​Galaxy Note7 ថ្មី ជំនួស​ទូរស័ព្ទ Galaxy Note7 ដែល​ទើប​ចេញ​លក់​ថ្មី​ៗ​នេះ

សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទស​កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ុ​ត​មាំ ក្នុង​ការ​ផលិត​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​ទទួលខុសត្រូវ​ទាំងស្រុង​នូវ​រាល់​ឧបទ្ទវហេតុ ដែល​បាន​ផ្តល់ ព័ត៌មាន​ដោយ អតិថិជន​របស់​យើង​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ករណី​ដែល​បាន​កើតឡើង​ចំពោះ Galaxy Note 7 ថ្មី​នេះ យើង​បាន​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ហើយ​រក​ឃើញ​ថា​វា​ជា បញ្ហា​របស់​ថ្ម​ទូរស័ព្ទ​។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ហេតុការណ៍ ណា​កើតឡើង​ចំពោះ​ថ្ម​របស់​ទូរស័ព្ទ ដែល​បាន​ចែកចាយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅឡើយ​ទេ​។ ប៉ុន្តែ​សម្រាប់ សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទស​កម្ពុជា សុវត្ថិភាព​អតិថិជន គឺជា​កត្តា​ចំបង ដូច្នេះ​ក្រុមហ៊ុន​បាន​សម្រេច​ផ្អាក​ការ​លក់​ទូរស័ព្ទ ម៉ូ​ដែល Samsung Galaxy Note 7 ថ្មី ជា​បណ្តោះអាសន្ន​។

ចំពោះ​អតិថិជន​ទាំងឡាយ​ណា ដែល​បាន​ជាវ Galaxy Note 7 យក​ទៅ​ប្រើប្រាស់​ហើយ​នោះ ក្រុមហ៊ុន​ស្ម័គ្រចិត្ត ប្តូរ​ជូន​នូវ​ទូរស័ព្ទ​ម៉ូ​ដែល​ដូច​គ្នា ថ្មី​មួយ​នា​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ទៀត​។

យើង​សូម​ទទួលស្គាល់​ថា ហេតុការណ៍​នេះ​បង្ក​ភាព​មិន​ងាយស្រួល​ដល់​អតិថិជន ប៉ុន្តែ​នេះ​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ ដើម្បី​ធានា​ឲ្យ​បាន​ថា សាខា​ក្រុមហ៊ុន​ថៃ Samsung អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រ​ទស​កម្ពុជា នៅ​តែ​បន្ត​ផ្តល់​ជូន​នូវ ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន​របស់​ខ្លួន ។ យើង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ដើម្បី​ធានា​ឲ្យ​បាន​ថា រាល់​ការ​ផ្លាស់​ប្តូរ ទាំងឡាយ​ប្រកបដោយ​ភាព​ងាយស្រួល និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង មក​កាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​យើងខ្ញុំ តាម​រយៈ​លេខ ០២៣ ៩៩៣ ២៣២ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​៥ កញ្ញា ឆ្នាំ ២០១៦ នេះ​តទៅ​។