លក្ខណៈពិសេសរបស់ទូរស័ព្ទស្មាតហ្វូន LG K10 LTE
បន្ទាប់ពីទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានផងឥឡូវនេះ ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក LG ប្រចាំព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានផងឥឡូវនេះ ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក LG ប្រចាំព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារមិនទាន់បានប៉ុន្មានផងឥឡូវនេះ ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបង្ហាញខ្លួននូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលមានឈ្មោះ និងរូបរាងដូចទៅនឹង LG K10 ដែរ នោះគឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណេត 4G និងជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានលក្ខណៈពិសេស និងគុណសម្បត្តិជាច្រើន ។
LG K10 LTE គឺជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានទំហំអេក្រង់ធំរហូត 5.3 អីុញ FHD ដូចទៅនិង LG K10 ដែលគ្រាន់តែ LG K10 LTE មានទំហំកាមេរ៉ាខាងក្រោយ 13 MP ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ និងមានលឿនល្បឿនដែលអាចចាប់រូបភាពបានយ៉ាងរហ័សព្រមទាំងបូករួមជាមួយកាមេរ៉ាខាងមុខ 5 MP ដែលអាចធ្វើអោយលោកអ្នកងាយស្រួសក្នុងការថតរូប Selfie ហើយក៏មាន Flash ជួយជំនួយពន្លឺក្នុងការថតរូប ទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងងងឹត ឬកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ក៏ដោយ ក៏យើងនៅតែអាចថតរូបភាពបានស្រស់ស្អាត ។ LG K10 LTE នេះផងដែរ ក៏ត្រូវភ្ជាប់មកជាមួយអង្គគណនា Octa- Core ល្បឿន 1.2 GHz រួមជាមួយទំហំ RAM 2 GB ព្រមទាំងមានមេម៉ូរី 16 GB ផ្ទុកក្នុងម៉ាស៊ីនស្រាប់ ហើយជាមួយថ្ម 2300 mAh កាន់ថ្មបានយូរ និងអាចដោះដូរថ្មបានភ្លាមៗយ៉ាងរហ័សទាន់ចិត្ត។ កាន់តែពិសេសទៅទៀត LG K10 LTE ក៏អាចប្រើជាមួយនឹងបច្ចេកវិទ្យាអ៊ីនធើរណេត 4G ដែលមានល្បឿនលឿន ដើម្បីជំនួយក្នុងការលេងកម្សន្តរបស់លោកអ្នកបានថែមទៀតផង។
សូមបញ្ជាក់ផងដែរថា LG K10 LTE និងមានលក់នៅលើទីផ្សារនៅខែសីហានាពេលខាងមុខនេះ ដែលនាំចូលដោយក្រុមហ៊ុន GGear ព្រមទាំងមានបីពណ៌សម្រាប់លោកអ្នកជ្រើលរើល ដូចជាពណ៌ ស ខ្មៅ និងពណ៌មាស ជាដើម ។ វាពិតជាសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដែលមានទំហំអេក្រង់ធំ ជាទូរស័ព្ទប្រភេទស៊ីមពីរ និងអាចប្រើប្រាស់អ៊ីនធើរណេត 4G រួមជាមួយតម្លៃដ៏សមរម្យបំផុត ។
ចែករំលែកព័តមាននេះ