រថយន្តក្រុងបុកនីសាន់ពីក្រោយពេញទំហឹង ស្លា.ប់និងរបួស៣នាក់
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លា.ប់ភ្លាមៗ និងប្រុសស្រី២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល មូលហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លា.ប់ភ្លាមៗ និងប្រុសស្រី២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល មូលហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងប្រុសស្រី២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល មូលហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង ព្រលះពីក្រោយរថយន្តនីសាន់បើកស្របទិសគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តនីសាន់ខ្ទាតដល់ចិញ្ចើមផ្លូវ ។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ នៅត្រង់ចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ វ៉ា សេង ភេទស្រី អាយុ55ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ។ ចំណែកអ្នករងរបួសធ្ងន់ស្រាលមានឈ្មោះ សោម ភារម្យ ភេទប្រុស អាយុ30ឆ្នាំ មុខរបរអាជីវករលក់ដូរ (ជាអ្នកបើកបររថយន្តនីសាន់) និងឈ្មោះ ចាប សុភាព ភេទស្រី អាយុ27ឆ្នាំមុខរបរនិស្សិត ដោយអ្នកទាំង៣មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យថា មុនពេលកើតហេតុ គេឃើញមានរថយន្តក្រុងម៉ាកហ៊ីយ៉ា់នដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3C-6588 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ដោយធ្វើដំណើរទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយក៏ជែងនឹងរថយន្តមួយគ្រឿងទៀត បញ្ច្រាសទិសគ្នាដោយស្ថានភាពគ្រោះថ្នាក់ រួចក៏បុកគូថរថយន្តដែលបើកស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ខែចេត្រ បណ្ដាលឲ្យរថយន្តនីសាន់ប៉ើងខ្ទាតធ្លាក់ទៅចិញ្ចើមផ្លូវតែម្ដង។
ក្រោយកើតហេតុអ្នកបើករថយន្តបង្កបើកទ្វាររត់គេខខ្លួនតែម្ដងបន្សល់ទុករថយន្តនៅនឹងកន្លែង។ បន្ទាប់មកប្រជាពលរដ្ឋក៏បានចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍យកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ប៉ុន្តែដោយស្ត្រីឈ្មោះ វ៉ា សេង រងរបួសធ្ងន់ក៏បាត់បង់ជីវិតនៅនឹងកន្លែង។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយរថយន្តទាំង២គ្រឿងសមត្ថកិច្ចនគរបាលបានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរខេត្តចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ