កាលពីពេល ថ្មីៗកន្លងមកក្នុងកម្មវិធីប្រកួតចម្រៀង Super Girl ដ៏ល្បីរបស់ប្រទេសចិន បេក្ខនារីម្នាក់បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងសម្រស់របស់នាងដែលស្រដៀងទៅនឹងតារាស្រីហ្វែន ប៊ីងប៊ីង ។ យោងតាមគេហទំព័រ PlastyTalk ថាអ្នកគាំទ្រនោះឈ្មោះ He Chengxi បានចំណាយពេល៨ឆ្នាំ ក្រោមការវះកាត់ដើម្បីឱ្យដូចតារាស្រី។
មិត្តប្រុសរបស់នាង He Chengxi បានគាំទ្រការវះកាត់របស់នាង ដោយបានបើកគ្លីនិកវះកាត់សម្រស់ដើម្បីជួយសម្រេចក្តីសុបិនរបស់នាង ។ បន្ទាប់ពីលេចមុខលើកញ្ចក់ទូរទស្សន៍ជាតិមករូបភាពរបស់នាង He Chengxi បានចែកចាយទៅកាន់ប្រព័ន្ធអុីនធើរណេត និងអ្នកប្រើប្រាស់គេហទំព័រ web users ហើយពួកគេមិនអាចទាយបានទេថាម្នាក់ណាជា ហ្វែង ប៊ីងប៊ីង ពិតប្រាកដ និងម្នាក់ណាក្លែងក្លាយ ។ ដូចបង្ហាញក្នុងរូបនាង He Chengxi ស្ទើរតែមានសម្រស់ដូច Fan BingBing ១០០%ទៅហើយទាំងកែវភ្នែក និងទម្រង់មុខ ។ ទោះជាយ៉ាងណាក៏ដោយមានអ្នកគាំទ្រនាង ហើយមួយចំនួនទៀតបានរិះគន់នាង ។ នេះមិនមែនជារឿងប្លែកទេ ដែលអ្នកគាំទ្រសុខចិត្តចំណាយលុយ និងពេលវេលាវះកាត់កែសម្រស់ឱ្យដូចតារាក្នុងដួចចិត្តរបស់ពួកគេ ពោលគឺមានរឿងរ៉ាវស្រដៀងនេះជាច្រើនមកហើយដូចជាបុរសម្នាក់វះកាត់ឱ្យដូចចាស្ទីន ប៊ីបើ និងម្នាក់ទៀតវះកាត់ឱ្យដូចនាងគីម កាដាសៀន ៕
ចែករំលែកព័តមាននេះ