ក្មេងឃ្វាលគោប្រទះឃើញគ្រាប់D80 យកគប់លេងផ្ទុះស្លា.ប់
ខេត្តឧត្តរមានជ័យ ៖ គ្រាប់កាំភ្លើងD80មិនទាន់ផ្ទុះដែលសេសសល់កាលពីសម័យសង្គ្រាមខណៈក្មេងឃ្វាលគោប្រទះឃើញរើសយកទៅគប់លេង បានផ្ទុះស្លា.ប់២នាក់
ខេត្តឧត្តរមានជ័យ ៖ គ្រាប់កាំភ្លើងD80មិនទាន់ផ្ទុះដែលសេសសល់កាលពីសម័យសង្គ្រាមខណៈក្មេងឃ្វាលគោប្រទះឃើញរើសយកទៅគប់លេង បានផ្ទុះស្លា.ប់២នាក់
ខេត្តឧត្តរមានជ័យ ៖ គ្រាប់កាំភ្លើងD80មិនទាន់ផ្ទុះដែលសេសសល់កាលពីសម័យសង្គ្រាមខណៈក្មេងឃ្វាលគោប្រទះឃើញរើសយកទៅគប់លេង បានផ្ទុះស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១១និង៣៧នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ប្រជាពលរដ្ឋក្នុងភូមិបានរៀបរាប់ថា មុនពេលកើតហេតុមានអ្នកភូមិម្នាក់ទៅបង់សំណាញ់ ក៍ជាប់គ្រាប់់កាំភ្លើងD80មិនទាន់ផ្ទុះដែលសេសសល់កាលពីសម័យសង្គ្រាមចំនួន១គ្រាប់ទុកនៅលើដំបូកស្តៅ រួចទៅរាយការណ៍ដល់សមត្ថកិច្ច និងក្រុមអង្គការហេឡូត្រាសយកទៅកម្ទេចចោល។
ប្រជាពលរដ្ឋអ្នកភូមិដដែលបានបញ្ចាក់ថា អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហេឡូត្រាសមិនទាន់មកដល់ ស្រាប់តែក្រុមក្មេងឃ្វាលគោបានប្រឃើញមុន ក៍រើសយកទៅគប់លេងផ្ទុះស្លាប់២នាក់ ទី១ឈ្មោះចាន់ ស៊ាន ភេទប្រុស អាយុ១៤ឆ្នាំ ស្លាប់ ទី២ឈ្មោះសៀន ភេទប្រុស អាយុ១២ឆ្នាំ ទី៣ឈ្មោះទុយ ចំរើន ហៅអាឆូញ ភេទប្រុស អាយុ១៥ឆ្នាំ ទាំង៣នាក់នេះរស់នៅក្នុងភូមិសង្កាត់ខាងលើ ដោយឡែកអ្នករងរបួសធ្ងន់នាំទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ក្រុមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតហេតុសមត្តកិច្ចបានចុះទៅដល់ភ្លាមៗផងដែរ ស្រាប់តែក្មេង២នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកក្មេងស្លាប់២នាក់សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ គួរំលឹកផងដែរថា នៅក្នុងខេត្តឧត្តរមានជ័យ បានបញ្ចប់នូវសង្គ្រាមស៊ីវិល ដំណាក់កាលចុងក្រោយ ហើយគ្រាប់មីន និងគ្រាប់សេសសល់មិនទាន់ផ្ទុះដែលកប់ក្នុងដីជាច្រើនត្រូវបានផ្ទុះឆាបឆក់យកជីវិតពលរដ្ឋចាស់ ក្មេង ប្រុសស្រីអស់ជាច្រើននាក់មកហើយកន្លងមក៕
ចែករំលែកព័តមាននេះ