Huawei គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាឈានមុខ និងលំដាប់ថ្នាក់លេខ3 ផ្នែកស្មាតហ្វូន ក្នុងពិភពលោក បានចេញលក់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីបំផុត តម្លៃត្រឹមតែ259ដុល្លារ ដែលបំពាក់មុខងារស្កេនក្រយ៉ៅដៃកាន់តែឆ្លាតវៃ ស្រួលប្រើ មានមុខងារច្រើន និងមានលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើនទៀត គឺ Huawei GR5 ។ Huawei GR5 គឺជាស្មាតហ្វូនសម្រាប់យុវវ័យ មនុស្សជំនាន់ថ្មី ប្រើហើយស្រលាញ់ និងកាន់តែទាក់ទាញ ។
Huawei GR5 បំពាក់នូវមុខងារស្កេនក្រយ៉ៅដៃជំនាន់ថ្មីទី2 ដែលអាចឱ្យអ្នកប្រើកាន់តែងាយ ស្រួល លឿន កាន់តែឆ្លាតវៃ មានមុខងារច្រើនជាងស្មាតហ្វូនដទៃ ។ មិនថា ក្រយ៉ៅយើង សើម ឬស្ងួត លោកអ្នកអាចប្រើក្រយ៉ៅដៃដើម្បីដោះសោលឿនតែមួយប៉ប្រ៊ិចភ្នែក ថតរូបសែលហ្វី អូសក្រយ៉ៅដៃមកក្រោមដើម្បីមើល notification ប៉ះក្រយ៉ៅដៃ ដើម្បីបិទសំលេងនាឡិការរោទិ៍ ឬបើក App ដែលទើបនឹងប្រើថ្មីកាន់តែងាយស្រួល និងរហ័ស ។
បើនិយាយពីតួទូរសព្ទ័វិញ គឺមាំ ហាប់ ធន់ ដែលផលិតពីលោហៈធាតុ ដោយមានថ្មជាប់ និង ម៉ាស៊ីន ដែលធ្វើឱ្យតួកាន់តែស្រាល ស្តើង រលោងស្រីល ស្រស់ស្អាតមើលទៅកាន់តែទាក់ទាញ និងពេញចិត្តកាន់តែខ្លាំង ។
បើលោកអ្នកមើលវីដេអូ ឬរូបភាពនោះឃើញច្បាស់ដូចធម្មជាតិ ត្រជាក់ភ្នែក ជាមួយនឹងអេក្រង់ ទំហំ5.5អ៊ីញ (1080×1920) កំរិត Full High Definition ធ្វើឱ្យលោកអ្នកពេញចិត្តរាល់គ្រប់រូបភាព វីដេអូ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។
កាមេរ៉ា Huawei GR5 បំពាក់នូវបច្ចេកវិទ្យាថ្មី មានមុខងារ F2.0 Aperture អាចកែរូបមនុស្ស រូបថត និងផ្ទៃខាងក្រោយឱ្យច្បាស់ ឬមិនច្បាស់ជាមួយនឹងសិនសឺរប្រភេទ CMOS ថតវីដេអូថតយឺតិៗ (Slow-motion) ថតវីដេអូលឿន (All Focus) ថតរូបលឿន (Time-lapse) ដែលជួយសម្រួល អ្នកថតវីដេអូអាជីព ថតរឿងខ្លីៗ ឬវីដេអូ ជាមួយនឹងមុខងារមុខស្អាតរលោង ថតម្ហូបអាហារដោយមានពណ៌គួរឱ្យចង់ញ៉ាំ និងមើលទៅកាន់តែឆ្ញាញ់ ដែលមានកាមេរ៉ាក្រោយទំហំ 13 PM និងកាមេរ៉ាមុខទំហំ 5MP។
បើនិយាយលក្ខណៈពិសេសដទៃទៀត គឺកាន់តែឱ្យទុកចិត្តដែលមានអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 615 (4×1.5Ghz+4×1.2Ghz) ប្រព័ន្ធប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿនដំណើរការ RAM 2GB និងទំហំក្នុងម៉ាស៊ីន ROM 16GB ។ ជាងនេះទៅទៀត Hauwei GR5 អាចប្រើបានស៊ីមពីរ និងល្បឿនអ៊ីនធើរណេត 4G LTE ។ ចំណែកឯថាមពលថ្មខ្លាំងទំហំ 3000 MAh និងប្រើបានយូរពេញ១ថ្ងៃ បំពាក់ដោយបច្ចេកវិជ្ជាផ្តាច់មុខសន្សំសំចៃថ្មប្រើបានយូរជាងស្មាតហ្វូន ។
គួរបញ្ជាក់ផងដែរ Huawei GR5 ដែលទើបនឹងចេញលក់ថ្មីៗនេះ មានលក់នៅគ្រប់ហាងធំៗ នៅទូទាំងប្រទេស ពោលគឺ25ខេត្តក្រុង ដែលមានតម្លៃត្រឹមតែ259ដុល្លារ ដោយមានថែមកាដូ ដូចជា ស្រោមទូរស័ព្ទខាងក្រោយ និងដងថតរូបសែលហ្វីមួយផងដែរ ។
ចែករំលែកព័តមាននេះ