ខេត្តព្រះសីហនុ ៖ មន្ត្រីមូលដ្ឋានថ្លែងថា ក្មេងស្រីសិស្សសាលាម្នាក់ឈ្មោះហេង ស្រីកា អាយុ៩ឆ្នាំ ស្នាក់នៅមណ្ឌលកុមារកំព្រាអរុណរៈ ចំណុចចៃឆ្កែ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានជនមិនស្គាល់មុខដែលប្រភពអះអាងបណ្តោះអាសន្នថា ជាជនបុរសជនបរទេសចាប់ដាក់រថយន្តឡិចស៊ីស470 ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បើកយកចេញទៅបាត់ កាលពីវេលាម៉ោងជិត12ថ្ងៃត្រង់ ថ្ងៃទី៩ កុម្ភៈ ២០១៦ ។
ក្មេងស្រីរងគ្រោះមានឪពុកឈ្មោះឃិន ហ៊ាន អាយុ២៧ឆ្នាំ ម្តាយឈ្មោះម៉ក់ អូន អាយុ៣០ឆ្នាំ ជាកសិករក្រីក្រ រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។
មិនទាន់មានសេចក្តីបញ្ជាក់ផ្លូវការពីសមត្ថកិច្ចលើរឿងហេតុការណ៍នេះថា ជាបញ្ហាអ្វីជាក់លាក់នៅឡើយ ដោយសារថា ការស៊ើបអង្កេតកំពុងត្រូវបានធ្វើយ៉ាងសកម្ម ដើម្បីស្រាវរកក្មេងស្រីរងគ្រោះ និងអ្នកពាក់ព័ន្ធ ខណៈដែលឪពុកមា្តយក្មេងស្រីរងគ្រោះអំពាវនាវឱ្យគ្រប់ស្ថាប័នជួយរកកូនស្រីគាត់ត្រឡប់មកវិញផង។
ប្រភពក្រៅផ្លូវការថា មានជនមិនស្គាល់មុខមកលួងក្មេងស្រីរងគ្រោះ ហើយជននោះក៏ចាប់ដាក់រថយន្តចេញទៅបាត់តែម្តង… ។
ចែករំលែកព័តមាននេះ