រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមផ្តល់ឱកាសដល់យុវជនកម្ពុជា ក៏ដូចជាដំណើរការធ្វើអាជីវកម្មរបស់ខ្លួនបានទៅតាមការកំណត់ថ្នាក់ដឹកនាំ និងប្រធានផ្នែកជាច្រើនរូបរបស់ LUCKY RUBY CASINO មានទីតាំងនៅស្រុកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំការជ្រើសរើសបុគ្គលិកជាច្រើនរូបកាលពីព្រឹកថ្ងៃទី៩ មករា នៅផ្សារទំនើបអ៊ីអន។
លោក សឿន វុទ្ធី តំណាងកាស៊ីណូ និងទំនាក់ទំនងទូទៅនៃ LUCKY RUBY CASINO បានឲ្យដឹងថា «បន្ទាប់ពី LUCKY RUBY CASINO បានបើកសម្ពោធជាផ្លូវកាលពីពាក់កណ្តាលឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ LUCKY RUBY ត្រូវការជ្រើសរើសបុគ្គលិកចូលបម្រើការងាសរុបជាង១៥០នាក់ ដើម្បីបំពេញតួនាទីទៅតាមផ្នែកដូចជា អ្នកចែកបៀតាមអនឡាញ, ប្រធាន និងអនុប្រធានផ្នែកសណ្ឋាគារ, ប្រធាន និងអនុប្រធានផ្នែកគេហកិច្ច, ប្រធាន និងអនុប្រធានផ្នែកអាហារ និងភេសជ្ជៈ, លេខាក្រុមហ៊ុន, អនុប្រធានផ្នែកទីផ្សារអនឡាញ។ ទាក់ទងនឹងការជ្រើសបុគ្គលិកនេះដែរ កាលពីសប្តាហ៍កន្លងទៅថ្មី យើងក៏បានរៀបចំការជ្រើសរើសបុគ្គលិកនៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ បានមួយចំនួន តែនូវមិនទាន់បានឆ្លើយតបទៅនឹងអ្វីដែលយើងត្រូវការជាក់ស្តែង»។
លោកបន្តថា «ការចុះមកជ្រើសរើសបុគ្គលិកដោយខ្លួនឯងនៅពេលនេះយើងសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងមានចាប់អារម្មណ៍ច្រើន នឹងធ្វើឲ្យយើងទទួលបានអ្នកមានសមត្ថភាពពិតៗ, មានបទពិសោធន៍, បានអ្នកចង់ធ្វើការ ជាពិសេសគឺជាការផ្តល់ឱកាសដល់យុវជនកម្ពុជាបានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យទៅតាមសមត្ថភាព។ លើសពីនេះ យើងបានផ្តល់ជូននៅកន្លែងស្នាក់នៅត្រឹមត្រូវ មានអាហារ និងភេសជ្ជៈបរិភោគទាំងក្នុង និងក្រៅម៉ោងធ្វើការ ទទួលបានរបបបេឡាជាតិសន្តិសុខសង្គម និងធ្វើការគោរពតាមច្បាប់ការងារ»។
បើតាមលោកតំណាងកាស៊ីណូ និងទំនាក់ទំនងទូទៅគូសបញ្ជាក់ថា «LUCKY RUBY CASINO ស្ថិតនៅស្រុកកំពង់រោទិ៍ ដែលជាតំបន់ទើបបានរៀបច្រកទ្វារអន្តរជាតិកាលពីឆ្នាំ២០១១ ហើយសព្វថ្ងៃនេះខាងរាជរដ្ឋាភិបាលកំពុងតែធ្វើផ្លូវចង្ងាយ២៦គីឡូម៉ែត្រទៅព្រំដែន ហើយច្រកព្រំដែននេះ ទោះបីទើបតែអភិវឌ្ឍន៍តែមានការរីកចម្រើន។ លោកថា សព្វថ្ងៃនេះ យើងមាន CASINO ចំនួនពីរនៅក្នុងតំបន់ខាងលើបានផ្តល់ការងារធ្វើដល់ពលរដ្ឋកម្ពុជាប្រហែល៥០០នាក់ ក្នុងន័យបានចូលរួមកាត់បន្ថយការស្វែងរកការងារដោយខុសច្បាប់របស់ពលរដ្ឋកម្ពុជានៅតាមប្រទេសជិតខាងបានមួយកម្រិត។ នៅថ្ងៃខាងមុខយើងសង្ឃឹមថា បន្ទាប់ពីកម្ពុជាចូលជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ានពីពេលនេះតទៅ នឹងទទួលបានភ្ញៀវអន្តរជាតិកាន់តែច្រើន»។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 071 64 18 989/ Website. www.ruby89.com៕
ចែករំលែកព័តមាននេះ