រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ជនជាតិកាណាដាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់លេខ១ ជាន់ទី១ នៃផ្ទះសំណាក់រ៉ូយ៉ាល់ ដែលមានទីតាំងលេខ៩១Eo តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣ និង៣០នាទីរសៀល ថ្ងៃទី២៨ ធ្នូ ២០១៥ ។
ប្រភពបានឱ្យដឹងថា បុរសវ័យចំណាស់រងគ្រោះឈ្មោះ RYAN EARL ROY JOSEPM អាយុ៧១ឆ្នាំ ជនជាតិកាណាដា ជាអ្នកទេសចរណ៍ ចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច្ច័យសព និងយកសាកសពទៅតម្កល់ទុក ព្រមទាំងទាក់ទងទៅស្ថានទូតដើម្បីមកយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ