ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​​ថ្លែងការណ៍​អ្នកនាំពាក្យ​​​ក្រសួងការពារជាតិ សូម​​ឱ្យថៃ​​គោរព​កិច្ច​​​ពិភាក្សា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​​ក្រសួង​ការពារជាតិ​​​មានការ​​​ខកចិត្ត​​​ និង​​សោកស្តាយ​​​ជា​ពន់ពេក ​ចំពោះ​ការចល័តទ័ព ​និងការ​វាយ​ប្រហារ​ដោយ​​​​កាំភ្លើង​​​​ត្បាល់​របស់ទាហាន​ថៃ ​មក​លើ​ទីតាំង​​កង​យោធពល​ខេមរ​ភូមិន្ទ​នៅ​តំបន់​​​​ប្រាសាទ​​​តាក្របី​ ក្នុងស្រុក​​បន្ទាយអំពិល ​ខេត្ត​ឧត្តរ​មានជ័យ ​ដែលបាន​ចាប់ផ្តើម​​​​ពីម៉ោង​​​២០​និង​​​៣០នាទី​​​​យប់ថ្ងៃទី​​​២៨ មេសា ​

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​​ក្រសួង​ការពារជាតិ​​​មានការ​​​ខកចិត្ត​​​ និង​​សោកស្តាយ​​​ជា​ពន់ពេក ​ចំពោះ​ការចល័តទ័ព ​និងការ​វាយ​ប្រហារ​ដោយ​​​​កាំភ្លើង​​​​ត្បាល់​របស់ទាហាន​ថៃ ​មក​លើ​ទីតាំង​​កង​យោធពល​ខេមរ​ភូមិន្ទ​នៅ​តំបន់​​​​ប្រាសាទ​​​តាក្របី​ ក្នុងស្រុក​​បន្ទាយអំពិល ​ខេត្ត​ឧត្តរ​មានជ័យ ​ដែលបាន​ចាប់ផ្តើម​​​​ពីម៉ោង​​​២០​និង​​​៣០នាទី​​​​យប់ថ្ងៃទី​​​២៨ មេសា ​២០១១ ​រហូត​ដល់ម៉ោង​​៦ព្រឹក​ថ្ងៃទី​​២៩ មេសា ​​២០១១​។​

កង​យោធពល​ខេមរ​ភូមិន្ទ នៅតែ​​អនុវត្ត​យ៉ាង​ខ្ជាប់​​ខ្ជួន​​​​​​​តាមបទបញ្ជា​​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​​និង​លទ្ធ​ផល​នៃ​ស្មារតី​​​កិច្ច​​​​ពិភាក្សា​​រវាង​មេ​បញ្ជា​ការ​​​យោធ​ភូមិ​​​ភាគ​ទី​៤ កម្ពុជា ​ជាមួយ​នឹង​​​មេបញ្ជា​ការ​​​​យោធ​ភូមិ​​​ភាគ​​២ថៃ ​ដែល​បាន​ធ្វើ​​នៅថ្ងៃទី​​​​២៨ មេសា ​២០១១ ​​នៅច្រក​អូរស្មាច់ ដែល​កម្ពុជា​​​យល់​ឃើញ​​ថា​ គឺជា​​ឆន្ទៈ ​នៃសេចក្តីថ្លៃ​ថ្នូរ ​និង​​កិត្តិយស​។

យើង​សូម​​​ឱ្យភាគីថៃ​​ គោរព​ និងអនុវត្ត​​​​តាមលទ្ធ​ផល​​នៃកិច្ច​​ពិភាក្សា​​​​ថ្ងៃទី​​​២៨ ​មេសា ​​២០១១ ​នៅច្រកអូរស្មាច់ រវាង​ភាគី​​ទាំង​ពីរ ដើម្បី​​ផលប្រយោជន៍ និង​សន្តិភាព​​ប្រជា​ពលរដ្ឋ​​​ទាំងសង​ខាង ៕​