ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រំលោ.ភ​​នាង​ក្រមុំ​​ម្នាក់​និង​​កុមារី​ម្នាក់​​រួច​គេច​ខ្លួន​បាត់

13 ឆ្នាំ មុន

ខេត្តកំពង់​ធំ ៖ យុវតីអាយុ១៩ឆ្នាំម្នាក់​និងកុមារីអាយុ៨ឆ្នាំម្នាក់ បានក្លាយទៅជាចំណី​តណ្ហានៃជន​​ស្រេក​ឃ្លាន​កាមគុណ​ដែលហ៊ាន​ប្រព្រឹត្តនូវអំពើដ៏​លាមកគួរឱ្យស្អប់ខ្ពើមបំផុត ។ ពាក់ព័ន្ធនឹងអំពើរំលោ.ភសេពសន្ថវៈទាំងពីរ ករណីខាងលើនេះ នគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការ​ដ្ឋាន​ខេត្ត បានឱ្យដឹងថា

ខេត្តកំពង់​ធំ ៖ យុវតីអាយុ១៩ឆ្នាំម្នាក់​និងកុមារីអាយុ៨ឆ្នាំម្នាក់ បានក្លាយទៅជាចំណី​តណ្ហានៃជន​​ស្រេក​ឃ្លាន​កាមគុណ​ដែលហ៊ាន​ប្រព្រឹត្តនូវអំពើដ៏​លាមកគួរឱ្យស្អប់ខ្ពើមបំផុត ។ ពាក់ព័ន្ធនឹងអំពើរំលោភសេពសន្ថវៈទាំងពីរ ករណីខាងលើនេះ នគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការ​ដ្ឋាន​ខេត្ត បានឱ្យដឹងថា ផ្អែក​តាម​របាយ​ការណ៍​របស់នគរបាលស្រុកប្រាសាទ​សំបូរ បានបញ្ជាក់​ថា នៅក្នុង​ឃុំសំបូរ ស្រុកប្រាសាទសំបូរ មាន​ករណីរំលោភ​​សេពសន្ថវៈមួយបង្ក​ឡើងដោយ​ជនឈ្មោះចេង ភា អាយុ​៣៥ឆ្នាំ ទីលំនៅក្នុង​​ឃុំ​​ខាង​លើ​ បានធ្វើ​សកម្ម​ភាពចាប់រំលោភយុវតី​ម្នាក់​ អាយុ១៩ឆ្នាំ បាន​សម្រេច​ ខណៈ​នាង​កំពុង​បេះ​គ្រាប់​ចន្ទីក្នុងចំការ ។ បន្ទាប់ពីធ្វើសកម្ម​ភាព​រួចជន​ល្មើសបានរត់គេចខ្លួនបាត់ ។

ដោយឡែក នគរបាលស្រុកសន្ទុកក៏បានឱ្យ​ដឹងដែរថា នៅវេលាម៉ោងប្រមាណជាង៧យប់​ថ្ងៃទី២៥ មេសា នៅក្នុង​ឃុំបឹងល្វា ស្រុកសន្ទុក ក៏មានអំពើរំលោភសេព​សន្ថវៈកុមារី ម្នាក់​អាយុ​៨​ ឆ្នាំ ដោយយុវជន​​ឈ្មោះ សោម វិបុល អាយុ​១៧​ឆ្នាំ មានទីលំនៅក្នុង​ឃុំកើតហេតុ ។ ទង្វើនេះ​បានកើតឡើង ខណៈដែល​យុវជន​ស្ទាវ​នេះ​បបួល​ក្មេងស្រីឱ្យជូនទៅ បត់​ជើង​តូច​​នៅក្រោម​ផ្ទះ ឆ្លៀតឱកាសនោះក៏ចាប់​រំលោភតែម្ដង ហើយ​បន្ទាប់ពីធ្វើសកម្មភាពរួច​ជន​ល្មើសក៏​រត់​គេចខ្លួនបាត់ដែរ​ ។ ចំពោះ​ហេតុការណ៍ដាច់ដោយឡែកគ្នានេះ ​នគរបាលតាមស្រុកនីមួយៗកំពុងធ្វើការ​ស្វះ​ស្វែងតាមរកមុខសញ្ញាជនល្មើស ដើម្បី​ចាប់ខ្លួន ​យកមក​​ផ្តន្ទាទោស​ ៕