ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ម្នាក់​របួស​ធ្ងន់​​ព្រោះ​​ជួយ​ឃាត់​​ប្តី​ប្រពន្ធគេ​ឈ្លោះ​​គ្នា​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ ៖ មន្ត្រី​ប៉ូលិស​​​វរ​ការ​ពារ​ព្រំ​ដែន​​គោក​លេខ​៨៩១ ​ម្នាក់​​បាន​ត្រូវ​​បុរស​ចិត្ត​ខ្លាំង​ផឹក​ស្រា​ស្រវឹង​កា.ប់​នឹង​កាំបិត​ខ្វែវ​បណ្តាល​ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ពេល​ចូល​ទៅ​ឃាត់​​បុរស​រូប​នេះ​កុំ​ឱ្យ​​ឈ្លោះ​ទាស់​ទែង​គ្នា​​ជា​មួយ​ប្រពន្ធ​របស់​គេ ។ ​ហេតុ​ការណ៍​នៃ​អំពើ​ហិ.ង្សា​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១១

ខេត្ត​បន្ទាយ​​មាន​ជ័យ ៖ មន្ត្រី​ប៉ូលិស​​​វរ​ការ​ពារ​ព្រំ​ដែន​​គោក​លេខ​៨៩១ ​ម្នាក់​​បាន​ត្រូវ​​បុរស​ចិត្ត​ខ្លាំង​ផឹក​ស្រា​ស្រវឹង​កាប់​នឹង​កាំបិត​ខ្វែវ​បណ្តាល​ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ពេល​ចូល​ទៅ​ឃាត់​​បុរស​រូប​នេះ​កុំ​ឱ្យ​​ឈ្លោះ​ទាស់​ទែង​គ្នា​​ជា​មួយ​ប្រពន្ធ​របស់​គេ ។ ​ហេតុ​ការណ៍​នៃ​អំពើ​ហិង្សា​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១១ នៅ​ចំណុច​​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ ។

​លោក​វរ​សេនីយ៍​​ទោ ​ហាំ វណ្ណៈ ​មេ​បញ្ជា​ការ​វរ​​ការ​ពារ​ព្រំ​ដែន​​គោក​លេខ​៨៩១ ​បាន​ឱ្យ​ដឹង​ថា ​បុរស​ចិត្ត​ខ្លាំង​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ឈ្មោះ​ឡម ​ម៉ៅ ហៅ​មា៉ច ម៉ៅ ​អាយុ​៣៦​ឆ្នាំ ជា​កម្ម​ករ​រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ។ ​រីឯ​ជន​រង​​គ្រោះ​ឈ្មោះ​​លេង កុយ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​​មន្ត្រី​​​ប៉ូលិស​វរ​​​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨៩១ ហើយ​ក៏​ជា​អ្នក​ជិត​ខាង​គ្នា​នៅ​ក្នុង​​ភូមិ​ជា​មួយ​ជន​ល្មើស​ដែរ ។

​លោក​មេ​បញ្ជា​ការ​បាន​បន្ត​ឱ្យ​ដឹង​ទៀតថា នៅ​យប់​កើត​ហេតុ​ជន​ដៃ​ដល់​ឈ្មោះ​ឡម ម៉ៅ ហៅ​ម៉ាច ម៉ៅ បាន​​ផឹក​ស្រា​ស្រវឹង ហើយ​មាន​ទំនាស់​​ជា​ពាក្យ​សម្ដី​ជា​មួយ​ប្រពន្ធ​របស់​​គេ​រហូត​ឈាន​ដល់​​ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ។ ​​ឃើញ​ដូច្នោះ​​ជន​រង​គ្រោះ​បាន​​ចូល​ទៅ​ឃាត់​ តែ​​ត្រូវ​បុរស​​ជា​ប្តី​​រូប​នេះ​​​ទាញ​​​​កាំបិត​​ខ្វែវ​​ពី​ក្នុង​ផ្ទះ​កាប់​ក្បាល បណ្តាល​​ឱ្យ​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ ​ត្រូវ​បញ្ជូន​​ទៅ​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ ។

​លោក​វរសេនីយ៍​​ទោ ហាំ វណ្ណៈ បាន​បញ្ជាក់​ថា ​ក្រោយ​កើត​ហេតុ​​ជន​ដៃ​ដល់​​ត្រូវ​បាន​កម្លាំង​​របស់​​លោក​ចុះ​ទៅ​​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ ​រួច​​បញ្ជូន​​​​ទៅ​ឱ្យ​​​កម្លាំង​​អធិ​ការ​ដ្ឋាន​​ក្រុង​ប៉ោយ​ប៉ែត ​ដើម្បី​រៀប​ចំ​សំណុំ​រឿង​​តាម​នីតិ​វិធី​៕