ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អត់​គុណ​ធម៌​ចាប់​ប្រពន្ធគេ​រំលោ.ភ​ពេល​ប្តី​មិន​នៅ​ផ្ទះ

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​​ត្រូវ​បាន​បុរស​តណ្ហា​ក្រាស់​​ស្នាក់​នៅ​ផ្ទះ​ជា​មួយ​គំរាម​ និង​បង្ខំ​ចាប់​រំលោ.ភ​​សេព​សន្ថវៈ​ទាំង​កំរោល​​ខណៈ​ពេល​បុរស​ជា​ប្តី​មិន​នៅ​ផ្ទះ ។ ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​​កាល​ពី​​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៦ មេសា នៅ​ឃុំ​អូរ​បី​ជាន់ ស្រុកអូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។ លោក​វរសេនីយ៍​​ត្រី ស ឆុង អធិ​ការ​​នគរបាល​ស្រុក​អូរ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​​ត្រូវ​បាន​បុរស​តណ្ហា​ក្រាស់​​ស្នាក់​នៅ​ផ្ទះ​ជា​មួយ​គំរាម​ និង​បង្ខំ​ចាប់​រំលោភ​​សេព​សន្ថវៈ​ទាំង​កំរោល​​ខណៈ​ពេល​បុរស​ជា​ប្តី​មិន​នៅ​ផ្ទះ ។ ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​​កាល​ពី​​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៦ មេសា នៅ​ឃុំ​អូរ​បី​ជាន់ ស្រុកអូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។ លោក​វរសេនីយ៍​​ត្រី ស ឆុង អធិ​ការ​​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​​អាយុ​៤១​ឆ្នាំ មាន​កូន​ប្រុស-​ស្រី​ចំនួន​៩​នាក់ ​ចំណែក​ជន​ល្មើស​​ឈ្មោះ​​ផុញ អាយុ​​៣៨​ឆ្នាំ។ ជន​ល្មើស​រូប​នោះ​បាន​មក​សុំ​ផ្ទះ​ស្ត្រី​រងគ្រោះ​ស្នាក់​នៅ​ជា​មួយ​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ។ ​

លោក​អធិ​ការ​​នគរបាល​ស្រុក​បាន​បន្ត​​ដោយ​យោង​តាម​ការ​សាក​សួរ និង​ការ​បំភ្លឺ​ពី​ស្ត្រី​រងគ្រោះ​ឱ្យ​ដឹងថា ​មុន​ពេល​កើត​ហេតុ​ប្តីរបស់​គាត់​មិន​នៅ​ផ្ទះ​ទេ ដោយ​រវល់​ទៅ​មើល​ឡ​ដុត​ធ្យូង​នៅ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​​ប្រហែល​២០​ម៉ែត្រ។ ពេល​នោះ​ឈ្មោះ​ផុញ ​បាន​​​យក​កាំបិត​ខ្វែវ​​មក​គំរាម​​រូប​គាត់ និង​កូនៗ​របស់​​គាត់​មិន​ឱ្យ​ស្រែក​ ហើយ​ក៏ចាប់​រំលោភ​​លើ​រូប​​រាង​កាយ​គាត់។ ​ស្រប​ពេល​នោះ​ប្តីរបស់​​គាត់​ឡើង​មក​ទាន់​​ក៏​​ត្រូវ​ជន​ល្មើស​​ទាញ​កាំបិត​កាប់​​​ត្រូវ​ត្រង់​​កញ្ចឹង​.ក​​ចំនួន​២​​កន្លែង​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់ ឯ​​រូប​គាត់​​ក៏ត្រូវ​ជន​ល្មើស​កាប់​ត្រូវ​ខ្នង​ចំនួ​ន២​កន្លែង​ដែរ ​មុន​ពេល​រូប​គេ​រត់​គេចខ្លួន​។

​លោក​អធិ​ការ​នគរបាល​​​បាន​បន្ត​​ទៀតថា ​​ក្រោយ​ពេល​កើត​ហេតុ​ជន​រង​​គ្រោះ​​២​នាក់​ប្តី​ប្រពន្ធត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​​ម​ិត្ត​ភាព​កម្ពុជា-ជប៉ុន​​នៅ​ស្រុក​មង្គល​បុរី ។ រីឯ​ជន​ល្មើស​​សមត្ថ​កិច្ច​​កំពុង​​តាម​ប្រមាញ់​​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕