រាជធានីភ្នំពេញ ៖ បុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនណាហ្គាវើល បានមកទស្សនកិច្ច និងបានឧបត្ថម្ភសម្លៀកបំពាក់ដល់កុមារកំព្រានៅអង្គការកុមារកម្ពុជា ប្រឆាំងទុរភិក្ស និងហិង្សានៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៥ កន្លងមក ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា «ក្រុមហ៊ុនណាហ្គា
វើល តែងតែយកចិត្តទុកដាក់ចំពោះកុមារកំព្រា និងកុមារក្រីក្រនៅកម្ពុជា ។ ការឧបត្ថម្ភសម្លៀកបំពាក់ទៅដល់កុមារកំព្រា គឺជាផ្នែកមួយនៃកម្មវិធីការងារសង្គមរបស់យើង ។ តាំងពីដើមឆ្នាំ២០១៤មក ណាហ្គាវើលបេះដូងសប្បុរស បានធ្វើការជាមួយនិងសហគមន៍តាមរយៈការធ្វើការជាដៃគូជាសាលារៀន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងកម្មវិធីការងារសង្គមជាច្រើន។
ណាហ្គាវើលបេះដូងសប្បុរសមានកម្មវិធីចម្បងៗចំនួនបី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។ កម្មវិធីទាំងនោះរួមមាន កម្មវិធីកីឡា កម្មវិធីបរិស្ថាន និងកម្មវិធីអប់រំ»។
លោកបានបន្ថែមទៀតថា «បុគ្គលិកក្រុមហ៊ុនណាហ្គាវើល បានស្ម័គ្រចិត្តទាំងពេលវេលា និងថវិការបស់ពួកគេដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ។ យើងចែករំលែកសេចក្តីស្រឡាញ់របស់យើងជាមួយនិងកុមារដែលទទួលបាលសេចក្តីស្រឡាញ់ពីគ្រួសារតិចតួច» ។ លោក ព្រំ វណ្ណៈ ប្រធានគម្រោងនៃអង្គការ កុមារកម្ពុជាប្រឆាំងទិរភិក្ស និងហិង្សាបានមានប្រសាសន៍ថា «យើងមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែលឃើញបុគ្គលិកក្រុមហ៊ុនណាហ្គាវើលមកទីនេះដើម្បីជួយពួកយើង។
ពួកគេបានមកទីនេះ ដើម្បីជួយបំពេញនូវតម្រូវការដែលចាំបាច់របស់យើង។ គ្មានក្រុមហ៊ុនណាមួយបានមកទីនេះ ដើម្បីជួយបំពេញនូវសេចក្តីខ្វះខាត់របស់ពួកយើង មានតែណាហ្គាវើលបេះដូងសប្បុរសមួយគត់ ។ ការចូលរួមចំណែករបស់ក្រុមហ៊ុនណាហ្គាវើលសម្រាប់មជ្ឈមណ្ឌលកុមារកំព្រារបស់យើងនឹងផ្លាស់ប្តូរជីវិតរបស់កុមារជាវិជ្ជមាននៅថ្ងៃអនាគត»។
ឈ្មោះថុង ស៊ីណាន់ អាយុ១៣ឆ្នាំ និងសិស្សថ្នាក់ទី៦ ដែលបានស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានេះ បាននិយាយថា «ខ្ញុំសប្បាយរីករាយណាស់ដែលណាហ្គាវើលបេះដូងសប្បុរសបានឧបត្ថម្ភសំលៀកបំពាក់ដល់យើង។យើងខ្វះនូវសំលៀកបំពាក់ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែពេលនេះណាហ្គាវើលបេះដូងសប្បុរសបានបំពេញនូវអ្វីដែលយើងត្រូវការ។ ខ្ញុំស្រឡាញ់ពួកគេ»។
សួន វីន អាយុ១៦ឆ្នាំ និងជាសិស្សថ្នាក់ទី១០ ដែលបានស្នាក់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានេះ បាននិយាយថា«មិត្តភ័ក្តរបស់ខ្ញុំ និងខ្ញុំសូមអរគុណណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការឧបត្ថម្ភសំលៀកបំពាក់ដល់យើង។យើងសប្បាយរីករាយណាស់ ពីព្រោះពេលនេះយើងមានសំលៀកបំពាក់ថ្មីដែលបានឧបត្ថម្ភដោយណាហ្គាវើលបេះដូងសប្បុរស។
យើងមានអារម្មណ៍ថាកក់ក្តៅមិនដោយសារតែបានឧបត្ថម្ភសំលៀកបំពាក់ដល់ពួកយើងនោះទេ ប៉ុន្តែវាចេញពីបេះដូងរបស់ពួកគេដែលស្រឡាញ់ចំពោះយើង។ចុងបញ្ចប់នេះ យើងសូមឲ្យបុគ្គលិកណាហ្គាវើលទាំងអស់បានទទួលជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ» ៕
ចែករំលែកព័តមាននេះ