ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​២​នាក់​ស្លា.ប់​​ភ្លាមៗ ខណៈ​​​ជិះ​​ម៉ូតូ​បុក​គ្នាជា​មួយ​​រថយន្ត​​​ហ៊ី​យ៉ា​ន់​​ដាយ​

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​២​នាក់​ត្រូវ​បាន​ស្លា.ប់​បាត់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បុក​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី យប់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៦-៤៧

ខេត្តកណ្តាល ៖ បុរស​២​នាក់​ត្រូវ​បាន​ស្លាប់​បាត់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បុក​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី យប់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ទាំង​២​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ាក​សង់ C125 ស៊េរី​២០០៩ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG 6237 ជិះ​ឌុ​ប​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៏​ស លាយ​ទឹក​ភ្នំពេញ 3C 5734 បើកបរ​ដោយ​ឈ្មោះ ម៉ៃ ម៉ា​ប់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ។ បើកបរ​ក្នុង​ទិស​ដៅផ្ទុយគ្នាពីម៉ូតូ បណ្តាឲ្យបុកគ្នាជាមួយម៉ូតូពេញទំហឹងតែម្តង ហើយរថយន្ត​បង្ក​បន្ទាប់​ពី​បុក​ម៉ូតូ​ជន​រង​គ្រោះ​អូស​ប្រហែល​ជាង​៦០​ម៉ែត្រ រួច​ហើយ​បាន​ព្យាយាម​បើក​រត់គេច បាន​ជាង​២​គីឡូម៉ែត្រ ក៍​ត្រូវ​បាន​ប្រជា​ពលរ​ដ្ធ​និង​កម្លាំង​សមត្ថកិច្ច មាន​ប៉ូលិស ប៉េ​អឹ​ម ដេញ​តាម​ចាប់​បាន​នៅ​ចំណុច​មុខ​ជី​ផ្កាយ​ប្រាំ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព