រថយន្ត LAND CRUISER បោះពួយទៅបុករបងក្រុមហ៊ុនផលិតស្រាក្រឡាប់៣ជុំ របួសធ្ងន់៣នាក់
រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត LAND CRUISER បោះពួយជ្រុលទៅបុករបងក្រុមហ៊ុនផលិតស្រា
រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត LAND CRUISER បោះពួយជ្រុលទៅបុករបងក្រុមហ៊ុនផលិតស្រា
រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត LAND CRUISER បោះពួយជ្រុលទៅបុករបងក្រុមហ៊ុនផលិតស្រា SKD ពេញទំហឹងបណ្តាលឱ្យរថយន្តក្រឡាប់៣ជុំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីយប់ឈានចូលថ្ងៃទី១ កញ្ញា២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-6155 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតធ្លាក់ផ្លូវម្ខាងជ្រុលទៅបុករបងរបស់ក្រុមហ៊ុនផលិតស្រា
SKD បណ្តាលឱ្យធ្លាយបាក់របង៣ផ្ទាំងខូចខាតយ៉ាងដំណំ ហើយរថយន្តមិនទាន់អស់ល្បឿនក៏ក្រឡាប់៣ជុំ ធ្វើមនុស្សដែលនៅក្នុងរថយន្តរងរបួសធ្ងន់ទាំងបីនាក់តែម្តង ។
ភ្លាមៗអ្នករងគ្រោះត្រូវបានគេដឹកបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ