ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កម្រ​នឹង​កើត​មាន រថភ្លើង​បុក​រថយន្ត​ស៊ីទែន​ប្រេង​នៅ​ក្រុងព្រះសីហនុ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មុន​នេះ​ប្រហែល​២​ម៉ោង មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ស្ទើរតែ​ពុំ​ដែល​ធ្លាប់​មាន​ពី​មុន​មក​បាន​កើតឡើង​នៅ​ឃុំ​អូរ​ត្រេស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​រវាង​រថភ្លើង​និង​រថយន្ត​ស៊ីទែន​ប្រេង​(​ស៊ីទែន​គ្មាន​ប្រេង​) ។

ប្រភព​បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មិន​នឹក​ស្មាន​ដល់​នេះ​កើតឡើង​ដោយសារ​តែ​បុគ្គលិក​ខាង​រថភ្លើង​ពុំ​បាន​ដាក់​រនាំង​ជា​សញ្ញា​ហាម​មិន​ឱ្យ​ឆ្លងកាត់ ខណៈ​ពេល​ដែល​មាន​រថភ្លើង​ឆ្លងកាត់ ។

តែ​ទោះជា​យ៉ាងណា​​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ​នេះ​មិន​មាន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ៕