ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈុ​ន ចាន់​ស្រី​ឡា ប្រតិកម្ម​ខ្លាំង​​​រឿង​​គេ​ថា​ «ខាត​ឡុង​ចុង​​ការ​ផលិត​​ខ្សែភាព​យន្ត ​និង​បណ្តេញ​​ចេញពី​​​ហង្ស​មាស»

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នក​នាង​ឈុ​ន ចាន់​ស្រី​ឡា ​ដែល​មហាជន​ស្គាល់​តាម​រយៈ​ការ​ធ្លាប់​បង្ហាញ​វត្តមាន​ជា​អ្នកវិភាគ​ព័ត៌មាន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​​កន្លង​មក ​តាម​រយៈ​កម្មវិធី​ «​ហង្ស​មាស​ព័ត៌មាន​» ​ដៃគូ​ជាមួយ​លោក​មាស​ រិ​ទ្ធី ​បាន​បាត់​មុខ​មួយ​រយៈ​ដោយ​​មមារញឹក​នៅ​ខាងក្រៅ​ ។​

រាជធានីភ្នំពេញ ៖ អ្នក​នាង​ឈុ​ន ចាន់​ស្រី​ឡា ​ដែល​មហាជន​ស្គាល់​តាម​រយៈ​ការ​ធ្លាប់​បង្ហាញ​វត្តមាន​ជា​អ្នកវិភាគ​ព័ត៌មាន​ប្រចាំ​ស្ថានីយ​​ទូរទស្សន៍​ហង្ស​មាស​​កន្លង​មក ​តាម​រយៈ​កម្មវិធី​ «​ហង្ស​មាស​ព័ត៌មាន​» ​ដៃគូ​ជាមួយ​លោក​មាស​ រិ​ទ្ធី ​បាន​បាត់​មុខ​មួយ​រយៈ​ដោយ​​មមារញឹក​នៅ​ខាងក្រៅ​ ។​

ថ្មី​ៗ​នេះ ​អ្នក​នាង​បាន​ងាក​មក​ផលិត​រឿង​​ដុំ​មួយ​ដោយ​លេចឮ​ថា ​ខាត​ឡុងចុង​រហូត​អាក់​ខា​នលែងចង់​ផលិត​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ ក៏​​មាន​ពាក្យ​លើក​ឡើង​ថា​ អ្នក​នាង​ឈប់​ពី​ហង្ស​មាស ​ដោយសារ​តែ​គេ​បណ្តេញចេញ ​។ ​មូលហេតុ​បែប​នេះ​ហើយ​ អ្នក​នាងឈុ​ន ចាន់​ស្រី​ឡា បាន​បញ្ចេញ​​ប្រតិក​កម្ម​​មិន​សប្បាយចិត្ត​ទៅ​នឹង​អ្វី​ដែល​​បាន​កើតឡើង​នោះ​​ឡើយ​ ។

ការ​ចុះ​ផ្សាយ​ថា អ្នកនាង​ឈុ​ន ចាន់​ស្រី​ឡា ជា​អ្នក​អាន និង​ជា​អ្នកវិភាគ​ព័ត៌មាន​ដៃគូ​របស់​លោក​មាស រិ​ទ្ធី ដែល​ទើប​បាត់​​មុខ​ពី​កញ្ចក់​​ទូរទស្សន៍ ត្រូវ​ខាង​ហង្ស​មាស​បណ្ដេញចេញ បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​គួរសម ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក នា​ប៉ុន្មាន​ថ្ងៃ​ចុង​​ក្រោយ​ ។

ដំណឹង​នេះ ក៏​ធ្វើ​ឱ្យ​​សាមីខ្លួនប្រតិកម្ម​ដល់​កំ​ដៅ​១០០​អង្សារ​​ផង​ដែរ​ជាមួយនឹង​ការ​ចេញ​មុខ​បញ្ជាក់​ការ​ពិត​ ។​ ក្នុង​សម្តី​​ម៉ឺងម៉ាត់​ ហាក់​សម្តែង​ចេញ​នូវ​អារម្មណ៍​​ខឹងសម្បារ​​​ចំពោះ​ការ​លើក​ឡើង អ្នក​នាង​ឈុន ចាន់​ស្រី​ឡា​ បាន​និយាយ​ថា ការ​បាត់​មុខ​របស់​អ្នក​នាង​ចេញ​ពី​ទូរទស្សន៍​ហង្ស​មាស ក្នុង​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​​ជាមួយ​លោក​មាស រិ​ទ្ធី មិនមែន​ជា​ការ​បណ្ដេញ​ចេញ​ដូច​ការ​ចុះ​ផ្សាយ​នោះ​ទេ គឺ​ដោយសារ​តែ​ហេតុផល​ផ្ទាល់ខ្លួន តម្រូវ​​ឲ្យ​អ្នក​នាង​ដាក់​ពាក្យ​លាឈប់​ប៉ុណ្ណោះ​ ។

អ្នក​នាង​សម្រេចចិត្ត​បញ្ចប់​​កុងត្រា​ការងារ ក្រោយ​ពី​បាន​ដំណើរការ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ឈ្មោះ Sreyla Media ដែល​ជា​ក្រុមហ៊ុន​ផលិត​​កុន ផលិត​ស្ព​ត និង​ទទួល​ថតរូប​ភាព​មុន​ថ្ងៃ​អាពាហ៍ពិពាហ៍​ (Pre-wedding) កាលពី​ចុងខែ​កុម្ភៈ ក្នុង​ឆ្នាំ​២០១៥​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព