ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្រដាប់​អាវុធមួយក្រុម​វាយបា.ញ់គំរាមម្ចាស់ផ្ទះ​ប្លន់យកលុយប្រមាណ​៣ម៉ឺនដុល្លារនិង​គ្រឿងអលង្ការ​មួយចំនួន

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖ ក្រុមចោរប្លន់ប្រដាប់​អាវុធមួយក្រុមបាន​ធ្វើសកម្មភាពចាប់ចងជនរងគ្រោះ​វាយនិងបា.ញ់គំរាមប្លន់យកទ្រព្យសម្បត្តិប្រមាណ៣ម៉ឺនដុល្លារ​និង​គ្រឿងអលង្កា​រមួយចំនួន។

ខេត្តមណ្ឌលគិរី​៖ ក្រុមចោរប្លន់ប្រដាប់​អាវុធមួយក្រុមបាន​ធ្វើសកម្មភាពចាប់ចងជនរងគ្រោះ​វាយនិងបាញ់គំរាមប្លន់យកទ្រព្យសម្បត្តិប្រមាណ៣ម៉ឺនដុល្លារ​និង​គ្រឿងអលង្កា​រមួយចំនួន។

ហេតុការណ៍នេះ​បានកើតឡើងនៅ​ម៉ោងជាង១០យប់ថ្ងៃទី០៦​ ​កក្កដា ២០១៥​ នៅផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង ​​ស្ថិតតាមបណ្ដោយផ្លូវជាតិ​លេខ៧៦ ត្រង់​ចំណុច​គីឡូម៉ែត្រលេខ១៤០​ ស្ថិតក្នុងភូមិអូរអាម ​ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

បើតាមស្រ្តីជាម្តាយម្ចាស់​ផ្ទះរងគ្រោះបាន​អោយដឹងក្រោយកើតហេតុការណ៍ថា ​ក្រុមចោរប្លន់អាចមានគ្នាពី​៤ទៅ៧នាក់ប្រដាប់ដោយកាំភ្លើងខ្លី បាន​វាយ​មក​លើរូបគាត់២ដៃដួលទៅនិងដី​ បន្ទាប់មកក៏បាញ់​១គ្រាប់សំដៅមកគាត់ ​ប៉ុន្តែមិនត្រូវ ​ខណៈពេលដែល​គាត់បាន​ព្យាយាម​រុញទ្វាចូលទៅជួយ​​កូនប្រុស​-ស្រី និងចៅ ​ហើយបន្ទាប់ពីក្រុម​បានប្លន់រួចមក​ គាត់បានឃើញ​ក្រុមចោរទាំងនោះ​រត់ទៅខាងក្រោយផ្ទះ ​។ បុរសរងគ្រោះដែល​ជាម្ចាស់ផ្ទះបាន​និយាយថា ខណៈ​ពេលដែលខ្លួនកំពុងតែ​ដេកក្នុងបន្ទប់ជាមួយប្រពន្ធ-កូន​ ស្រាប់តែមានមនុស្សប្រុស៤នាក់​បានចូលមកច្របាច់ក ​ខ្ទប់មាត់រូបគេ​ ហើយបាន​ចងដៃ​នឹងខ្សែលួស​ បន្ទាប់មកក្រុមចោរ​ក៏ធ្វើសកម្មភាពកកាយ ​ទូរសម្ភារ ប្រមូលប្រាក់​បានប្រមាណ៣ម៉ឺនដុល្លា​ ព្រមទាំងគ្រឿងអលង្កា ​និង​ទូរស័ព្ទមួយចំនួន ហើយ​​បន្តវាយលើរូបគេ១បង់កំាភ្លើង​ បណ្ដាលឲ្យបែកក្បាល​ ។ សមត្ថកិច្ចបានឲ្យដឹងដែរថា​ ម្ចាស់ផ្ទះរងគ្រោះក្នុង​ករណីប្លន់នេះ​ ប្ដីឈ្មោះ​ ប៉ុន ភារម្យ អាយុ២២ឆ្នាំ ​ប្រពន្ធឈ្មោះ ស៊ុន ស្រីល័ក្ខ ​អាយុ២០ឆ្នាំ ៕