ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯង ខណៈដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបានក្រឡាប់ បណ្តាលឱ្យអ្នកបើកបរររងរបួសធ្ងន់ធ្ងរ ។
ប្រភពបានឱ្យដឹងថា អ្នកបើកបរឈ្មោះឆែម សារុន អាយុ២៥ឆ្នាំ ស្នាក់នៅក្រុម២ សង្កាត់២ ក្រុងព្រះសីហនុ បើករថយន្តរបស់ក្រុមហ៊ុន KCT ពាក់ស្លាកលេខភ្នំពេញ 3B-2953 ដឹកកុងតឺន័រ។
ប្រភពបន្តថា មុនពេលកើតហេតុ រថយន្តខាងលើធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុប្រហែលជារអិល រថយន្តនោះបានរេចង្កូត ហើយក៏ក្រឡាប់កណ្តាលទ្រូងផ្លូវតែម្តង ។
ចែករំលែកព័តមាននេះ