ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​មួយ​មាន​អំណាច​កំពុង​គាស់​កកាយ​យក​ថ្ម​ម៉ាបពណ៌​ក្រហម​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ មាន​ក្រុម​ហ៊ុន​មួយ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​នៅ​តំបន់​ភ្នំ​ក្រហម​ ស្ថិត​​នៅ​ជួរ​ភ្នំ​តា​គ្រាម​ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ដើម្បី​គាស់​កកាយ​យក​ថ្ម​ម៉ាប​ ពណ៌​ក្រហម​។

ខេត្ត​បាត់​ដំបង​ ៖ មាន​ក្រុម​ហ៊ុន​មួយ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​នៅ​តំបន់​ភ្នំ​ក្រហម​ ស្ថិត​​នៅ​ជួរ​ភ្នំ​តា​គ្រាម​ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ដើម្បី​គាស់​កកាយ​យក​ថ្ម​ម៉ាប​ ពណ៌​ក្រហម​។

ប្រភព​ច្បាស់​ការណ៍​និយាយ​ថា ក្រុម​ហ៊ុន​មួយ​នេះ​អត់​មាន​ច្បាប់​អនុញ្ញាត​ទេ ពេល​នេះ​កំពុង​បោះ​ទី​តាំង​ដោយ​មាន​គ្រឿង​ចក្រ​ច្រើន​គ្រឿង​កំពុង​ឈូស​ឆាយ​ព្រៃ​លើ​ភ្នំ និង​កាយ​គាស់​យក​ថ្ម​ម៉ាប​ទម្លាក់​ប្រមៀល​ពី​លើ​ភ្នំ​មក​ក្រោម​។

រដ្ឋ​អំណាច​មូល​ដ្ឋាន​អត់​ហ៊ាន​និយាយ​ទេ គេ​ថា ក្រុម​ហ៊ុន​នេះ​មាន​ឥទ្ធិ​ពល​ធំ​ណាស់​។

អាជ្ញា​ធរ​ខេត្ត​ប្រាប់​ថា ជា​ក្រុម​ហ៊ុន​អត់​ច្បាប់​។ មាន​អ្នក​ខ្លះ​ប្រាប់​ថា ម្ចាស់​ក្រុម​ហ៊ុន​ឈ្មោះ​ហ៊ុន​ តុលា ជា​អ្នក​មាន​ឥទ្ធិ​ពល​នៅ​ខេត្ត​បាត់​ដំបង​ ៕