កញ្ញាសុន ស្រីពេជ្រថាមួយរយៈចុងក្រោយនេះនាងបោះលុយចោលច្រើន
រាជធានីភ្នំពេញ ៖ តារាចម្រៀងមនោសញ្ចេតនាកញ្ញាសុន ស្រីពេជ្រ បាននិយាយថា មួយរយៈនេះនាងបោះលុយចោលច្រើន ។ តើមកពីហេតុអីបានជាស្រីពេជ្របោះលុយចោលនាងសម្បូរ
រាជធានីភ្នំពេញ ៖ តារាចម្រៀងមនោសញ្ចេតនាកញ្ញាសុន ស្រីពេជ្រ បាននិយាយថា មួយរយៈនេះនាងបោះលុយចោលច្រើន ។ តើមកពីហេតុអីបានជាស្រីពេជ្របោះលុយចោលនាងសម្បូរ
រាជធានីភ្នំពេញ ៖ តារាចម្រៀងមនោសញ្ចេតនាកញ្ញាសុន ស្រីពេជ្រ បាននិយាយថា មួយរយៈនេះនាងបោះលុយចោលច្រើន ។ តើមកពីហេតុអីបានជាស្រីពេជ្របោះលុយចោលនាងសម្បូរលុយណាស់ទៅឬ ?
កញ្ញាសុន ស្រីពេជ្រ បាន និងកំពុងរំខានដោយជំងឺពោះវៀន និងរលាកបំពង់ក ។ ស្ថិតក្នុងស្ថានភាពបែបនេះស្រីពេជ្រ អនុវត្តតាមបញ្ជាពេទ្យ ដូច្នេះហើយពេលខ្លះនាងត្រូវអាក់ខានសម្តែងសិល្បៈ ។
កញ្ញាសុន ស្រីពេជ្រ កាលពីពេល ថ្មីៗនេះឱ្យដឹងថា ជំងឺពោះវៀន និងរលាកបំពង់ករបស់នាងបានប្រសើរជាងមុន តែនាងមិនអាចចេញទៅច្រៀងពេញទំហឹង ឬញឹកញាប់ដូចពីមុនទេ។ គ្រូពេទ្យប្រាប់ឱ្យស្រីពេជ្រ សម្រាកថែទាំជំងឺពោះវៀន និងបំពង់កឱ្យវិលរកភាពប្រក្រតីវិញសិនចាំចេញច្រៀង ។ នៅពេលអាការជំងឺស្រាកស្បើយហើយនោះ នាងឆ្លៀតចេញទៅច្រៀងខ្លះ តែបានចោលកម្មវិធីច្រើនដែរ ។ រយៈពេលឈឺនោះស្រីពេជ្រខកខានតាំងពីច្រៀងកាត់សក់មង្គលការ និងច្រៀងក្នុងកម្មវិធីតន្ត្រីទូរទស្សន៍ជាដើម។ ស្រីពេជ្រ ចាត់ទុកថាការខកខានសម្តែងនោះ ដូចជាបោះចោលប្រាក់ជាច្រើន ។ អីុចឹងហើយពេលជំងឺបានធូរស្បើយ នាងក៏ចេញទៅចូលកម្មវិធីសម្តែងខ្លះដើម្បីប្រមូលប្រាក់វិញ តែក៏មិនស្រវាខ្លាំងទេ គឺចេញសម្តែង មួយៗទម្រាំតែជំងឺជាទាំងស្រុង ។ កញ្ញាសុន ស្រីពេជ្រ ថា នាងមិនហា៊នល្មើសនឹងបញ្ជាពីក្រុមលោកគ្រូពេទ្យទេ ដើម្បីចៀសវាងជំងឺរើឡើងវិញអាចចាយប្រាក់ព្យាបាលអស់ច្រើនលើសដើម ។
តារាដែលល្បីតាមរយៈបទចម្រៀងទេសចរណ៍រូបនេះឱ្យដឹងទៀតថា ក្រុមគ្រួសារនាងទើបតែទិញផ្ទះបានប៉ុន្មានឆ្នាំនេះដែលចំណាយប្រាក់អស់ច្រើនទាំងលំបាក។ បែបនេះហើយនាងនិង បងៗ ព្រមទាំងនាយសង់ស៊ីសជាឪពុកត្រូវតែចេញរកប្រាក់ទាំងអស់គ្នាដើម្បីបំពេញតម្រូវការក្នុងគ្រួសារ ។ ស្រីពេជ្រនិយាយថា «ពួកយើងចេញបំពេញការងារបែបសុចរិតមិនលោតហក់ឡើយ ព្រោះយើងមិនមានគំនិតចង់មានលឿនក្រៅពីការបំពេញភារកិច្ចតាមកម្លាំងញើសឈាមពិតប្រាកដ ដូច្នេះហើយបានជាពួកយើងទៅមុខ យឺតៗជាមួយពេលវេលាដើររកប្រាក់ដែលជាប្រាក់បានមកពីកម្លាំង ។ ក្រុមគ្រួសារខ្ញុំសប្បាយចិត្តពេលដែលរកប្រាក់បានក្នុងសភាពត្រឹមត្រូវ» ។
ក្នុងឆ្នាំ២០១៥នេះ កញ្ញាសុន ស្រីពេជ្រ នៅតែមានបទចម្រៀង ថ្មីៗបន្តទៀតសម្រាប់ក្រសួងទេសចរណ៍ ព្រោះអ្នករៀបចំនៅតែចេញបទចម្រៀងជូននាងដូចពីមុន ។ ស្រីពេជ្រ សប្បាយចិត្តដែលបានបម្រើការងារក្នុងវិស័យទេសចរណ៍ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ស្រុកយើងដែលកំពុងតែទាក់ទាញចិត្តអ្នកទេសចរបរទេស។ លើសពីនេះ ស្រីពេជ្រមានបទចម្រៀងថ្មីមួយចំនួនទៀតនៅផលិតកម្មហង្សមាស ។
កញ្ញាសុន ស្រីពេជ្រ មុននឹងឈោងចាប់ការងារសិល្បៈធ្លាប់ឆ្លងកាត់ការងារជាច្រើនជាមួយភាពតស៊ូកាលពីនាងនៅខេត្តបាត់ដំបង ក្នុងវ័យកុមារភាព ។ ស្រីពេជ្រធ្លាប់លក់ដូរបន្លែ ផ្សេងៗនៅពេលឪពុកនាងនាយសង់ស៊ីសនៅភ្នំពេញចាប់អាជីពសិល្បៈ ។ ដោយសារតែមានសំឡេងល្អ ស្រីពេជ្រតែងតែសុំម្តាយ បងៗ និងឪពុកចាប់អាជីពចម្រៀងជួយរកប្រាក់កម្រៃផ្គត់ផ្គង់ក្នុងគ្រួសារដែលមានសមាជិកច្រើន ។ ដោយសារតែមានគំនិតបែបនេះហើយទើបស្រីពេជ្រខំហ្វឹកហាត់រៀនច្រៀងដោយបានការបណ្តុះបណ្តាលពី បងៗ និងលោកឪពុក ហើយក្លាយជាតារាចម្រៀងល្បីឈ្មោះនាពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ