ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចង​.​ក​បញ្ចប់ជីវិត ព្រោះតែ​ភាព​ក្រីក្រ និង​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​គិត​ខ្លី ព្រោះតែ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ពេក គួប​ផ្សំ​នឹង​ភាព​ក្រីក្រ និង​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ទៀត​នោះ បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃា.ត​នៅ​ក្នុង​ខ្ទម​ស្បូវ​មួយ​កន្លែង​ស្លា.ប់ ដោយ​បន្សល់​កូនប្រុស​អាយុ​១​ឆ្នាំ និង​ប្តី​មាន​ជំងឺ​រស់នៅ​យ៉ាង​វេទនា។

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​គិត​ខ្លី ព្រោះតែ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ពេក គួប​ផ្សំ​នឹង​ភាព​ក្រីក្រ និង​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ទៀត​នោះ បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ខ្ទម​ស្បូវ​មួយ​កន្លែង​ស្លាប់ ដោយ​បន្សល់​កូនប្រុស​អាយុ​១​ឆ្នាំ និង​ប្តី​មាន​ជំងឺ​រស់នៅ​យ៉ាង​វេទនា។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​០៥​ល្ងាច​ថ្ងៃ​ទី​១៧ ឧសភា ២០១៥ ស្ថិត​នៅ​ភូមិ​តា​មែន ហៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ​យឿ​ន យ៉ា អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ភូមិ​បានឱ្យ​ដឹ​ថា គ្រួសារ​ប្តី​-​ប្រពន្ធ​នេះ ​បាន​មក​រស់នៅ​ក្នុង​ខ្ទម​ស្បូវ​នេះរយៈពេល​៦​ខែ​មក​​ហើយ ដោយ​ប្រកប​របរ​ស៊ីឈ្នួល​កាប់​ឈើ និង​អារឈើ​ឱ្យ​គេ​គ្រាន់​បាន​កម្រៃ​ទិញ​អង្ករ​ហូប ដោយ​រក​ព្រឹក​ខ្វះ​ល្ងាច ។ គ្រួសារ​នេះ​មាន​ជំងឺ​ប្រចាំ​កាយ​ទាំង​២​នាក់​តែ​ម្តង គួប​ផ្សំ​ភាព​ក្រី​ផង ទើប​ស្ត្រី​ខាងលើ​គិត​ខ្លីសម្រេច​ចង​.​ក​បញ្ចប់ជីវិត​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព