ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ា​វ​ស្ត្រី​​ចំណាស់​​សង្ស័យ​​រស់​វិញ ពេល​នេះ​​សាច់​មាន​​សភាព​ប្រែ​ប្រួល​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​កូនបង្កើត ​និង​កូនប្រសា​​របស់​ស្ត្រី​​ចំណាស់​រង​គ្រោះ​​ដែល​បាន​នាំគ្នា​​ហែ​ទៅ​​បូជា​​ រួចហើយ​​ហែ​ត្រឡប់​មក​ផ្ទះ​វិញ ​កាល​ពី​​រសៀល​​ថ្ងៃ​ទី​១១ ​ឧសភា ២០១៥ កន្លងមក ស្ថិត​​នៅ​ភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ព្រោះតែ​​បើក

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​កូនបង្កើត ​និង​កូនប្រសា​​របស់​ស្ត្រី​​ចំណាស់​រង​គ្រោះ​​ដែល​បាន​នាំគ្នា​​ហែ​ទៅ​​បូជា​​ រួចហើយ​​ហែ​ត្រឡប់​មក​ផ្ទះ​វិញ ​កាល​ពី​​រសៀល​​ថ្ងៃ​ទី​១១ ​ឧសភា ២០១៥ កន្លងមក ស្ថិត​​នៅ​ភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ព្រោះតែ​​បើក​មើល​មុខ​ជា​ចុង​ក្រោយ​​ឃើញ​ស្ត្រី​រង​គ្រោះ​​មាន​សាច់​ទន់​ និង​ស្រស់​ដូច​មនុស្ស​​ធម្មតា​នោះ​ ត្រូវក្រុមគ្រួសារ​បាន​​ប្រាប់​កោះសន្តិភាព​​នៅ​​ព្រឹក​​ថ្ងៃ​ទី​១៤ ឧសភា ​នេះ​​ថា​ កាលពីវេលា​ម៉ោង​១១​យប់​​ថ្ងៃ​ទី​១៣ នោះ ​ខណៈ​​ស្ត្រី​រង​គ្រោះ​​ត្រូវ​បាន​គ្រប​​ដោយ​ក្រណាត់​.ស បែ​រជា​មាន​កណ្ដូប​​ព​​​ណ៌​​លឿង​​​ប៉ុន​មេដៃ​​មួយ​ក្បាល​ ​ហោះ​​មក​ទុំ​ចំណុច​​ពោះ​​ប្រហែល​ជា២០​នាទី ​។

​ពួក​គាត់​​បន្ត​ថា ​សត្វ​កណ្ដូប​នោះ​ ក្រោយ​ពី​ជុះ​អាច​ម៍​​លើ​ចំណុច​ពោះ​​​​រួច ​ហើរ​​ត្រឡប់​ទៅ​បាត់​ ។ ​ឈ្មោះ​ហេង​ វុ​ធ ​ភេទ​ស្រី ​អាយុ​​៤០​ឆ្នាំ​កូន​ទី​៤ ​ក្នុង​ចំណោម​កូន​ប្រុស-​ស្រី​៦​នាក់ ​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ​ ​និង​ឈ្មោះ​ប្រុ​ញ ​ទី ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ជា​កូនប្រសា​សព​និយាយ​ថា​ កន្លះ​ម៉ោង​ក្រោយមក​ សត្វ​កណ្ដូប​មួយ​ក្បាល​នោះ​ បាន​ហើរ​ត្រឡប់​មក​វិញ ​ដោយ​ទុំ​ដៃ​​ខាងស្ដាំ​ បន្ទាប់​មក​ហើរ​​ទុំ​ចំណុច​ថ្ងាស​​ស្ត្រី​រង​គ្រោះ​ ហើយ​សត្វ​នោះ​​បាន​យក​ជើង​​ញី​ចំណុច​​ដែល​ទុំ​នោះ​ហើយ​​ហើរ​ទៅ​ចុះ​ក្នុង​​ផ្តិល​ទឹក​មន្ត ​។

​ឈ្មោះ​ប្រុ​ញ​ ទី​ បន្ត​ថា​ ដោយសារ​ឃើញ​​សត្វ​កណ្ដូប​នោះ​ ធ្លាក់ទឹក​មិន​អាច​​ហើរ​​ឡើង​​បាន ​ខ្លួនក៏​​ចាប់​លើក​ពី​​ផ្ដិល​ទឹកមន្ត​នោះ​ បន្ទាប់​មក​​ សត្វ​កណ្ដូប​នោះ ​ហើ​រទៅ​ទុំ​​លើ​ទង់ព្រលឹង​​​នៅ​ចុងជើង​ ហើយក៏​​ហើរ​ទៅ​បាត់​ស្រមោល​​លែង​ឃើញ​វិល​​ត្រឡប់ ​។

​កូនប្រុស-​​ស្រី ​និង​កូនប្រសា​៥ ​ទៅ​៦​នាក់​​លើក​ឡើង​បែប​នេះ​ នៅ​ពេល​ដែល​ភ្នាក់ងារ​កោះសន្តិភាព​​យើង​ចុះ​តាមដាន​​ពី​ដំណើររឿង​ភ្ញាក់ផ្អើល​ និង​ចម្លែក​មួយ​នេះ ​។

​គួ​បញ្ជាក់​ថា ​តាំងពី​ថ្ងៃ​ស្ត្រី​រង​គ្រោះ​​ត្រូវ​កូនចៅ​ និង​សាច់ញាតិ​គិត​ថា​ ស្លាប់​ហើយ​នាំ​គ្នា​ចាប់ផ្ដើម​ធ្វើបុណ្យ​ មក​ទល់​នៅ​វេលា​​ព្រឹក​ថ្ងៃ
​ទី​១៤ ឧសភា ២០១៥ ​នេះ​ មាន​រយៈ​​ពេល​៤​យប់​​៥​ថ្ងៃ​ទៅ​ហើយ ​ប៉ុន្តែ​ខ្លួនប្រាណ​ស្ត្រី​រង​គ្រោះ​​សាច់​នៅ​តែ​ទន់​ដូច​ដើម ​ហើយ​មិន​មាន​ក្លិន​ស្អុយ​នោះ​ដែរ​ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ឧសភា ២០១៥ នេះ​ សាច់របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រែពណ៌​​ទៅ​ជា​ខ្មៅ​ បាតជើង​​ប្រែពណ៌​ក្រហម ​តែ​សាច់​ទន់​ដៃ​ជើង​លើក​​ទាញ​បាន​ជា​ធម្មតា​ ។ តាម​កូនចៅ​​និយាយ​ថា បើ​ទុក​មួ​យស​ប្ដា​ហ៍ ​ស្ត្រី​រង​គ្រោះ​នៅ​តែ​មាន​សភាព​ដូច​ដើម ​ពួក​ខ្លួន​នឹង​មិន​យក​ទៅ​បូជា​​ទេ ​ត្រូវ​តម្កល់​បន្ត​ទៀត​ តែ​ពួក​គេ​អំពាវនាវ​រក​អំណោយ​សប្បុរសជន​​ ក្នុង​និង​ក្រៅប្រទេស​ដើម្បី​ជួយ​ព្រោះថា​ ជា​គ្រួសារ​ក្រីក្រ​គ្មាន​ថវិកា​ទ្រទ្រង់​ និង​ដោះស្រាយ​រាល់​បញ្ហា​ផ្សេង​ៗ​ក្នុង​គ្រួសារ​ឡើយ ​៕