តួអង្គឪពុកមាទិនហ្វ៊ីធូរស្បើយពីជំងឺបេះដូងហើយ
គេហទំព័រ «ឆាណែល ញូវអាស៊ី» ចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា តារាសម្តែងហុងកុងជើងចាស់វ័យ៦៣ឆ្នាំ លោកណង់ ម៉េនតាន ដែលទស្សនិកជនខ្មែរស្គាល់តាមរយៈតួអង្គសម្តែងជា
គេហទំព័រ «ឆាណែល ញូវអាស៊ី» ចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា តារាសម្តែងហុងកុងជើងចាស់វ័យ៦៣ឆ្នាំ លោកណង់ ម៉េនតាន ដែលទស្សនិកជនខ្មែរស្គាល់តាមរយៈតួអង្គសម្តែងជា
គេហទំព័រ «ឆាណែល ញូវអាស៊ី» ចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា តារាសម្តែងហុងកុងជើងចាស់វ័យ៦៣ឆ្នាំ លោកណង់ ម៉េនតាន ដែលទស្សនិកជនខ្មែរស្គាល់តាមរយៈតួអង្គសម្តែងជាឪពុកមារបស់ទិនហ្វ៊ី បានជាសះស្បើយពីជំងឺបេះដូងក្រោយពេលមានពាក្យចចាមអារ៉ាមថា រូបលោកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ ។
តារាជើងចាស់ណង់ ម៉េន តាន បានថ្លែងអំណរគុណអ្នកគាំទ្ររបស់លោកតាមរយៈបណ្តាញកម្សាន្តអេឡិចត្រូនិកក្នុងស្រុកវេប៉ូ កាលពីថ្ងៃសៅរ៍ទី២៥ មករា ២០១៥ថា «បច្ចុប្បន្ននេះខ្ញុំមានអាការធូរស្រាលហើយបន្ទាប់ពីវេជ្ជបណ្ឌិតព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត»។
លោកណង ម៉េន តាន ឱ្យដឹងទៀតថា ជំងឺបេះដូងនេះបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង និងជក់បារីធ្វើឱ្យរូបលោកហត់ និងឆាប់អស់កម្លាំងជាដើម ។ ក្នុងរូបភាពនេះលោកណង ម៉េនតាន មានរាងកាយចុះស្គមជាងមុនដែលតម្រូវឱ្យរូបលោកសម្រាកឱ្យបានច្រើន ៕
ចែករំលែកព័តមាននេះ