ខេត្តបាត់ដំបង ៖ យុវជនម្នាក់ជិះម៉ូតូលឿនដូចហោះទៅបុកគូទរថយន្តច្នៃមួយគ្រឿងដែលឈប់ចតស្ងៀមបណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ធ្នូ នៅលើចិញ្ចើមផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិស្នូល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
មន្ត្រីនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះម៉ៅ យូណាន់ អាយុ២០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក។ សមត្ថកិច្ចនិយាយថា ម្ចាស់រថយន្តច្នៃនេះឈ្មោះធឿន ធូ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានបើករថយន្តមកឈប់នៅលើចិញ្ចើមថ្នល់ មិនបានដាក់បង្ហាញស្លាកសញ្ញា ឬចំណាំងផ្លាតសម្គាល់ឡើយ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់យុវជនខាងលើ ខណៈយុវជនរូបនេះបានជិះម៉ូតូលឿនដូចហោះខ្វះការប្រុងប្រយ័ត្នដូចគ្នា៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ