ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីកូន​៤តណ្ហា​ក្រាស់​នាំប្រុស​ក្មេង​រួម​មេត្រី​នៅ​ផ្ទះខ្លួន​ឯង ត្រូវ​ប្តីតាម​ទាន់ប្តឹង​ប៉ូលិស

10 ឆ្នាំ មុន

ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ជា​កម្មការិនី​រោច​ក្រ​កាត់ដេរ មាន​ប្ដី​មានមុខរ​បរ ជា​អ្នកលក់​នំ​បុ័ង ​និង​មានកូន​ដល់​ទៅ​ ៤នាក់​ទៅ​ហើយ បាន​ផិតក្បត់​ទៅ​ស្រលាញ់​គ្នា​ជា មួយ​នឹង​ប្រុស​ក្មេង​ម្នាក់​ទៀត ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា ​។ មិន​តែប៉ុណ្ណោះ​ បានដឹក​ដៃ​គ្នា​ចូល​ក្រេបទឹក​ឃ្មុំ នៅ​ក្នុងផ្ទះ​សំណាក់ យ៉ាង​ត្រេកត្រអាល ជា​ញឹកញាប់ ហើយ​បុរស​ជា​ប្ដី​មិន​បានដឹង​នោះ​ឡើយ​ ។

ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ជា​កម្មការិនី​រោច​ក្រ​កាត់ដេរ មាន​ប្ដី​មានមុខរ​បរ ជា​អ្នកលក់​នំ​បុ័ង ​និង​មានកូន​ដល់​ទៅ​ ៤នាក់​ទៅ​ហើយ បាន​ផិតក្បត់​ទៅ​ស្រលាញ់​គ្នា​ជា មួយ​នឹង​ប្រុស​ក្មេង​ម្នាក់​ទៀត ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា ​។ មិន​តែប៉ុណ្ណោះ​ បានដឹក​ដៃ​គ្នា​ចូល​ក្រេបទឹក​ឃ្មុំ នៅ​ក្នុងផ្ទះ​សំណាក់ យ៉ាង​ត្រេកត្រអាល ជា​ញឹកញាប់ ហើយ​បុរស​ជា​ប្ដី​មិន​បានដឹង​នោះ​ឡើយ​ ។ ប៉ុន្តែ​នៅ​លើក​ចុង​ក្រោយនេះ បាន​ណាត់​​ជួប​គ្នា ​នៅ​ក្នុងផ្ទះ​តែ​ម្ដង ហើយ​ត្រូវ​បុរស​ជា​ប្ដី​ទៅ​ទាន់ ក៍បានប្ដឹង​ប៉ូ​លី​ស ​ឲ្យឃាត់ខ្លួន​បាន​ទាំង​២​នាក់ ​នាំ​យក​ទៅ​សក​សួរ ​និង​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ​​។

ហេតុ​ការ​ណ៌​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលឡើង​ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​បន្ទប់​លេខ​១០៤ ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ស្ត្រី​ដែល​ត្រូវ​បាន​ប៉ូ​លី​សឃាត់ខ្លួន ​តាម​បណ្ដឹងផ្ទាល់​មាត់​របស់​បុរស​ជាប្ដី​នោះ​ ឈ្មោះ ប៉ែ​ត ចាន់​ណា ហៅ (ស្រី ហឿ​ង) អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ ។​ ស្ត្រី​រូប​នេះ​មាន​ប្ដី​ឈ្មោះ ផៃ ភាន់ អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ជាមួយ​គ្នា ហើយ​អ្នក​ទាំង​២​នេះ​ មានកូន ចំនួន​៤​នាក់ ​នៅ​ក្នុង​បន្ទុកគ្រួសារ ។​ ដោយឡែក​យុវជន​ម្នាក់ ដែល​ជាប់ចោទ​ថា ​ជា​ប្រុស​សហាយ​នោះ​ ឈ្មោះ សៀង រ៉ូ​ត អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិត្រពាំង​ក្រសាំង  សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សន​ជ័យ ត្រូវ​ប៉ូ​លី​ស​ឃាត់ខ្លួន ​ក្នុង​ខណៈ​ពេល កំពុង​រត់​ពួន​នៅ​ក្នុង​បន្ទប់ទឹក របស់​ស្ត្រី​ខាងលើ​ ។

តាម​ប្រភព​ព័ត៌មានពី​មន្ត្រី​ប៉ូ​លី​ស​ប៉ុស្ដិ៍​ចោម​ចៅ បាន​ឲ្យ​ដឹង​ថា យុវ​ជនោះ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ជាមួយ​និង​ស្ត្រី​ម្នាក់​នោះ​ដែរ ហើយ​អ្នក​ទាំង​ពីរ នោះ​បាន​មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​គ្នា មាន​រយៈពេល​ជាង​៥​ខែ​កន្លង​មក​ហើយ ​។ មិនតែប៉ុណ្ណោះ​បាន​ដឹក​ដៃ​គ្នា​ចូល ផ្ទះសំណាក់​រួមមេត្រី ជា​ញឹកញាប់​មក ហើយ​ដែរ ចំណែកឯ​បុរស​ជា​ប្ដី​មិន​បានដឹង​រឿង​នោះ​ឡើយ ព្រោះ​ជាប់រវល់​ចេញ ទៅ​រកស៊ី​បាត់​ៗ​មិនសូវ​បាន​នៅផ្ទះ មាន​ពេល​ខ្លះ​បាន​ទៅ ទៅ​រកស៊ី​នៅ​ឯ​ប្រទេស ថៃ​ថែម​ទៀត​ផង ​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​នៅ​យប់​ថ្ងៃ​កើតហេតុ អ្នក​ទាំង​ពីរ នោះ​មិន​បាន​ទៅ​ក្រេប​ទឺ​ក​ឃ្មុំ នៅ​ឯ​ផ្ទះសំណាក់​ដូច​ពេល​មុន​ៗនោះ​ទេ ​គឺ​បាន ណាត់ជួប​គ្នា នៅ​បន្ទប់​ផ្ទះ​ជួល​របស់​ស្ត្រី​នោះ​តែ​ម្ដង ។ ​ខណៈ​ពេល​ដែល​កំពុង បើក​ប្រតិបត្តិការ ឡើងឋានសួគ៌​យ៉ាង​ផ្អែម​ត្រជាក់ ស្រាប់តែ​បុរស​ជា​ប្ដី បាន​ទៅទាន់​ និង​បាន​ស្រែក ឲ្យ​នាង​ជា​ប្រពន្ធ​បើកទ្វារ ​។ ដើម្បី​បាន​ចូល​ផ្ទះ ដោយ​មិន​បាន ដឹង​ថា​ ប្រពន្ធ​កំពុង​ដេក​ជាមួយ​ប្រុស​ផ្សេង​នោះ​ឡើយ ប៉ុន្តែ​ខណៈនោះ​ ប្រពន្ធ​មិន​ព្រម​បើក​ឲ្យ ​ទើប​កើតការ​សង្ស័យ និង​បាន​ប្ដឹង​ប៉ូ​លី​ស​ឲ្យ​ជួយ​អន្តរាគមន៍ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​ប៉ូ​លី​ស​ទៅ​ដល់ បាន​កាស់​ទ្វារ​បន្ទប់​នោះ ​ចូល​ទៅ​មើល ឃើញ​ជនសង្ស័យ​ម្នាក់​កំពុងពួន​នៅ​ក្នុង​បន្ទប់ទឹកក្នុងបន្ទប់​នោះ​ ក៍បាន​ឃាត់ខ្លួន សាកសួរ​ទើប​ធ្លាយ​រឿង​សហាយស្មន់​ នោះ បន្ទាប់​មក បាន​នាំ​ទាំង​ស្ត្រី​រូប​នោះ និង​ជនសង្ស័យ​ទៅ​កាន់ប៉ុស្ដិ៍ ​ធ្វើការ​សាកសួរ​បន្ត​មួយជំហាន​ រួច​ទើប​បញ្ជូន​ទៅ​កាន​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ដើម្បី​ចាត់ ការ​បន្ត​ទៀត​ ៕