ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣រសៀលនេះ សមត្ថកិច្ចបញ្ជូន​ជនសង្ស័យ​រំលោ.ភសម្លា.ប់នារី​ជាសង្សារទៅតុលាការ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យរំលោ.ភសម្លា.ប់​នារីជាសង្សាររួចនំាយក​ទៅទម្លាក់ចោលនៅក្នុងទន្លេ​ មុខសាលាបឋម​សិក្សាជ្រោយចង្វានោះ​ ត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ​នៅម៉ោង៣រសៀលថ្ងៃទី១៦​ តុលា ​២០១៤នេះ ដើម្បីចោទប្រកាន់ និងចាត់ការតាមនីតិវិធីច្បាប់ ។

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យរំលោភសម្លាប់​នារីជាសង្សាររួចនំាយក​ទៅទម្លាក់ចោលនៅក្នុងទន្លេ​ មុខសាលាបឋម​សិក្សាជ្រោយចង្វានោះ​ ត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ​នៅម៉ោង៣រសៀលថ្ងៃទី១៦​ តុលា ​២០១៤នេះ ដើម្បីចោទប្រកាន់ និងចាត់ការតាមនីតិវិធីច្បាប់ ។

ជនសង្ស័យឈ្មោះ​ ហុង កាលីឌីន ​អាយុ២៧ឆ្នាំ ​ទើបប្រឡងជាប់​ក្របខណ្ឌនគរបាលជាតិ ​មានទីលំនៅក្នុង​សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួនកាលពីថ្ងៃទី១៣​ តុលា ​នៅក្នុងហាងកាហ្វេយីហោ ​ដាលីន ​ស្ថិតក្នុង​សង្កាត់​បឹងព្រលឹត​ ខណ្ឌ៧មករា ។ 

​នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​បានបដិសេធថាខ្លួនមិនបានសម្លាប់នារី​ជាសង្សារឈ្មោះ​ សុង ដាវី ​អាយុ២០ឆ្នាំ ​ជានិស្សិតឆ្នាំទី១នៃ​វិទ្យាស្ថានវ៉ាន់ដាគណនេយ្យនោះទេ ​ប៉ុន្តែបាននិយាយថា​ ខ្លួនពិតជាបាននំា​នាង​ទៅផ្ទះ​​និងរំលោភមែន ។ ជនសង្ស័យ​ ហុង កាលីឌីន ​បាននិយាយទៀតថា​ នារីជាសង្សារខ្លួននេះ​ មានមិត្តប្រុសច្រើនណាស់ ​មិនដឹងថា ​អ្នកណាជាអ្នក​សម្លាប់នាងនោះទេ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕