ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូនជនសង្ស័យ០៣នាក់​ពាក់ព័ន្ឋនឹងឃាតក.ម្ម​បា.ញ់សម្លា.ប់​អ្នកកាសែត​នៅស្រុកស្នួល​ទៅតុលាការ

9 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ បើគ្មានអ្វីប្រែប្រួលនោះទេ​ ជនសង្ស័យ០៣នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ឋនឹងអំពើ​ឃាតក.ម្មបា.ញ់​សម្លា.ប់អ្នកកាសែត​​សមាគមខ្មែរអ្នក​ប្រជាធិបតេយ្យ​កាលពីរំលង​អធ្រាត្រឈានចូល​ថ្ងៃទី១២​តុលា​នៅស្រុកស្នួលនោះ នឹងត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូង​ខេត្តក្រចេះ ដើម្បីចោទប្រកាន់​និងចាត់ការ​តាមនីតិវិធីច្បាប់ ។

ជនសង្ស័យ​ទំាង០៣នាក់​​ដែល​សមត្ថកិច្ចឃាត់ខ្លួន​​​ជាបន្តបន្ទាប់​គឺប៉ុន្មានម៉ោងក្រោយអំពើ​ឃាតក.ម្មនោះ​រួមមាន៖

ខេត្តក្រចេះ ​៖ បើគ្មានអ្វីប្រែប្រួលនោះទេ​ ជនសង្ស័យ០៣នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ឋនឹងអំពើ​ឃាតកម្មបាញ់​សម្លាប់អ្នកកាសែត​​សមាគមខ្មែរអ្នក​ប្រជាធិបតេយ្យ​កាលពីរំលង​អធ្រាត្រឈានចូល​ថ្ងៃទី១២​តុលា​នៅស្រុកស្នួលនោះ នឹងត្រូវសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូង​ខេត្តក្រចេះ ដើម្បីចោទប្រកាន់​និងចាត់ការ​តាមនីតិវិធីច្បាប់ ។

ជនសង្ស័យ​ទំាង០៣នាក់​​ដែល​សមត្ថកិច្ចឃាត់ខ្លួន​​​ជាបន្តបន្ទាប់​គឺប៉ុន្មានម៉ោងក្រោយអំពើ​ឃាតកម្មនោះ​រួមមាន៖

០១- ឃឹម ភក្តី​ ​​ជា ​PM​ ​រាជធានីភ្នំពេញ ​​និង​ជាម្ចាស់កំាភ្លើង

០២- ពិន ហៀង ​​ជាប៉ូលិសប៉ុស្តិ៍ស្រែឈូក ​​ស្រុកកែវសីមា ​​ខេត្តមណ្ឌលគិរី​ ​ជាម្ចាស់រថយន្ត​ Luxus ​470​ ដែលជិះធ្វើសកម្មភាព

០៣- ឡា ណារ៉ុង ​​ហៅរស់ ​​អតីត​យោធា​ខេត្តមណ្ឌលគិរី​​ ជាជនដៃដល់

គួរបញ្ជាក់ថា​ ​អ្នកកាសែត​​ម្នាក់ឈ្មោះ តំាង ទ្រី​ អាយុ៤៩ឆ្នាំ ​​ដែលគេស្គាល់ថា​ជា​អ្នកកាសែត​សមាគម​ខ្មែរអ្នកប្រជាធិបតេយ្យ​ ​បានត្រូវខ្មាន់កំាភ្លើង​បាញ់​ចំចិញ្ចើមស្តំា​​ធ្លាយក្បាល​បណ្តាល​ឲ្យស្លាប់ភ្លាមៗ​​នៅកន្លែង​កើតហេតុ​​ក្បែររថយន្ត​របស់ខ្លួន​កាលពីចន្លោះ​​ម៉ោង១ទៅ២រំលងអធ្រាត្រ​​ឈានចូលថ្ងៃទី១២​​ តុលា ២០១៤ ​​នៅចំណុចព្រៃ​ ​ក្នុងភូមិទួលពន្លៃ ​​ឃុំខ្សឹម​ ​ស្រុកស្នួល ។

តាមការសន្និដ្ឋាន​ជំហានដំបូង​ ​ករណីឃាតកម្ម​បាញ់​សម្លាប់អ្នក​កាសែត​ខាងលើនេះ​ ​អាចពាក់ព័ន្ឋនឹង​ជំនួញ​ឈើប្រណីត ។