រាជធានីភ្នំពេញ ៖ សេចក្តីរាយការពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា មកដល់វេលា ម៉ោង ៨និង៥៥នាទី យប់ថ្ងៃ ទី ២៣ កក្កដា ២០១៤នេះគំនរដែកអេតចាយ ដែលសង្កត់មកលើកម្មការនីរោងចក្រនោះ ពេលនេះអាជ្ញារធរ មិនទាន់អាចកាយយកគំនរដែកទាំងអស់នោះចេញបាននៅឡើយទេ ។ ហើយក៏មិនទាន់ដឹងថាកម្មការនីដែលត្រូវគំនរដែកអេតចាយសង្កត់លើនោះ មានសភាពយ៉ាងណានោះទេ ចំណែកកម្មការនីចំនួន៥នាក់ទៀត ដែលដែកអេតចាយ ធ្លាក់ចំនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យអស់ហើយ។
ប្រភពព័ត៌មានពីកម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបានប្រាប់ឱ្យដឹងថា ពួកគេមិនទាន់ដឹងថាកម្មការនីដែលដែកអេតចាយសង្កត់លើនោះមានប៉ុន្មាននាក់នោះទេ ។បច្ចុប្បន្ននេះអាជ្ញាធរ កំពុងរិះរកវិធីជួយលើកគំនរដែកខាងលើនេះចេញ ។
អាជ្ញាធរបានព្រមានបិទទីតាំងទិញលក់អេតចាយខាងលើ ដោយសារតែម្ចាស់ទីតាំងអេតចាយខាងលើនេះមិនបានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការយកដែកគ្រីប មកលើកគំនរដែកអេតចាយចេញនោះទេ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ