រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់កាលពីព្រឹកថ្ងៃទី២៦ មិថុនា ២០១៤ មានរៀបចំសន្និសីទ និងពិធីប្រគល់ពានរង្វាន់ស្តីអំពីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិលើកទី៦នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា លោក Dang Thanh Binh ទេសាភិបាលរងនៃធនាគារជាតិនៃប្រទេសវៀតណាម និងលោកTam Le ប្រធាន និង CEO នៃក្រុមហ៊ុន IDG ASEAN ដែលជាអ្នករៀបចំកម្មវិធី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំដែលអញ្ជើញមកពីភ្នាក់ងារដ្ឋ ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនដែលផ្តល់នូវ Solution និងអ្នកតំណាងជាច្រើនមកពីសារព័ត៌មាន។
សន្និសីទ និងពិធីប្រគល់ពានរង្វាន់នេះរៀបចំឡើងដោយក្រុមហ៊ុន IDG ASEAN ដែលត្រូវបានគាំទ្រដោយធនាគារជាតិកម្ពុជា ក្រសួងពាណិជ្ជកម្ម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃប្រទេសវៀតណាម។
សន្និសីទស្តីពីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិលើកទី៦នៅក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើឡើងដើម្បីធ្វើការណែនាំ និងបំពេញនូវរាល់តម្រូវការនៃឧស្សាហកម្មនៃវិស័យធនាគារនៃប្រទេសកម្ពុជាជាមួយនឹងបរិបទនៃអានុភាពនៃប្រព័ន្ធតិចណូឡូជីដើម្បីបង្កើតនូវការគ្រប់គ្រងនូវសមត្ថភាព ការប្រតិបត្តិការយ៉ាងល្អឥតខ្ចោះជាមួយនិងការរួមបញ្ចូលថ្មីនៃសេវាកម្ម។
បន្ទាប់ពីការសម្រេចដោយមានភាពប្រុងប្រយ័ត្នពីសំណាក់ក្រុមប្រឹក្សាវិនិច្ឆ័យបានជ្រើសរើសបានធនាគារដែលមានភាពនាំមុខគេចំនួន៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ និងក្រុមហ៊ុន ICT ដែលមានភាពនាំមុខគេចំនួន៣។
ក្នុងឆ្នាំនេះធនាគារកាណាឌីយ៉ាបានទទួលលទ្ធផលច្រើនជាងធនាគារទាំង៣០ផ្សេងទៀត គឺទទួលពានរង្វាន់ស្ថាប័នហិរញ្ញវត្ថុដែលការប្រតិបត្តិការល្អដាច់គេ, ធនាគារ ANZ Roval បានទទួលនូវភាពនាំមុខគេក្នុងចំណោមធនាគារទាំង១០ គឺបានទទួលពានរង្វាន់ធនាគារបរទេសដែលល្អដាច់គេ, ធនាគារ FTB ទទួលបានពានរង្វាន់ ផលិត និងសេវាកម្មដែលមានភាពរួមបញ្ចូលថ្មីដ៏ល្អដាច់គេ, ហត្ថាកសិករ(HKL) ទទួលពានរង្វាន់ជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានការរួមបញ្ចូលថ្មីទៅលើផលិតផល និងសេវាកម្មដែលល្អដាច់គេប្រចាំឆ្នាំ២០១៤, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា ខូអិលធីឌី(AMK)ទទួលបានពានរង្វាន់ ស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្តល់នូវការប្រឹក្សាជូនអតិថិជនដែលល្អដាច់គេប្រចាំឆ្នាំ២០១៤, ស្ថាបនាលីមីធីត ក៏ទទួលបាននូវពានរង្វាន់កិត្តិយសជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមាន Retail លក្ខណៈលើសគេ។
ដោយឡែកពានរង្វាន់ក្រុមហ៊ុនតំណាងចែកចាយផលិតផល ICT ដែលល្អដាច់គេ ត្រូវបានប្រគល់ជូនក្រុមហ៊ុន Anna Computer, ក្រុមហ៊ុន NEEKA ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនដែលផ្តល់នូវប្រព័ន្ធ Intergration ដែលល្អដាច់គេ រីឯពានរង្វាន់ក្រុមហ៊ុនដែលមានការបម្រើសេវាកម្មបម្រើអតិថិជនដែលល្អដាច់គេ ត្រូវបានប្រគល់ជូនដល់ MekongNet ដែលត្រូវគេស្គាល់ថា ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេតដែលមានល្បឿនលឿន និងសុវត្ថិភាពខ្ពស់ដើម្បីបង្កើនគុណភាពនៃជីវិត ព្រមទាំងមានជំនាញច្បាស់លាស់ក្នុងការបែកចែកនូវប្រព័ន្ធ ISP ដើម្បីយកចិត្តទុកដាក់ជូនដល់អតិថិជន៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ