ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​កំប្លែង​កញ្ញាស្រីលាភ កំពុងតែ​កាក់កប​មុខរបរ​ច្រៀង​កាត់សក់ការ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាកំប្លែងរូប​ស្រស់ពូកែលេង​ពាក្យសំដី​កំប្លែង​នាងគង់ ចាន់ស៊ីណា ហៅស្រីលាភ តាំងពីចូល​ប្រឡូក​ជាសមាជិក​កំប្លែង​នៅប្រចាំក្រុម​នាយក្រឹម​មកបាន​ទទួលនូវ​ការចាប់​អារម្មណ៍​មិនតិច​ទេ ពីសំណាក់​មហាជន​ដូច​រៀម​ច្បងមុនៗ​មាន​កាតុ អ្នកនាងស្រី​ណេជា​ដើម។ដោយ​សារតែ​មានដំណើរ​វិវត្តន៍​ល្អ​ក្នុង​អាជីព​សិល្បៈ​កំប្លែង​ស្រី

រាជធានីភ្នំពេញ ៖ តារាកំប្លែងរូប​ស្រស់ពូកែលេង​ពាក្យសំដី​កំប្លែង​នាងគង់ ចាន់ស៊ីណា ហៅស្រីលាភ តាំងពីចូល​ប្រឡូក​ជាសមាជិក​កំប្លែង​នៅប្រចាំក្រុម​នាយក្រឹម​មកបាន​ទទួលនូវ​ការចាប់​អារម្មណ៍​មិនតិច​ទេ ពីសំណាក់​មហាជន​ដូច​រៀម​ច្បងមុនៗ​មាន​កាតុ អ្នកនាងស្រី​ណេជា​ដើម។ដោយ​សារតែ​មានដំណើរ​វិវត្តន៍​ល្អ​ក្នុង​អាជីព​សិល្បៈ​កំប្លែង​ស្រី​លាភ កំពុងមមាញឹក និងអាជីព​កាត់សក់​ការ ដូចបណ្តាអ្នកកំប្លែង​ល្បីឈ្មោះ​ដទៃទៀត ព្រោះតែ​អាចកំដរ​ការ​កម្សាន្ត​ថ្ងៃមង្គល​កូនប្រុស​កូនស្រីសម​ជាអ្នក​កំប្លែង។

តាំងពីល្បី​ឈ្មោះក្រោយ​ចាប់ដៃគូ​កំប្លែងជាមួយ​តារាកំប្លែងមុខ​ជ្រួញនាយក្រឹម មកកញ្ញាគង់ ចាន់ស៊ីណា ហៅនាង​លាភ បានរងនូវព័ត៌មាន​ចចាមអារ៉ាម​កន្លង​មក​ថា មានទំនាក់ទំនង​ស្នេហា​ក្រៅឆាក​ជាមួយនាយក្រឹម រហូតធ្វើ​ហើយ​ស្រី​លាភ ហាក់មាន​អារម្មណ៍មិនល្អ​នោះទេ នៅពេល​អ្នកសារ​ព័ត៌មាន​តាមសួរ​នាំពីរឿង​នោះ។ ម្ល៉ោះ​ហើយ​ ទើប​គេ​ឃើញ​ស្រីលាភ រត់គេចពីអ្នក​កាសែត ឬមិននិយាយ​ពីរឿងទំនាក់ទំនង​រវាង​នឹង​នាយក្រឹម​ឡើយ ក្រៅពីចង់​ឲ្យគេ​សួរ​នាំ តែជីវិត​ការងារសិ​ល្បៈ។ ស្រីលាភ បានលើក​ឡើងថា នេះមិនមែន​មានន័យថា ខ្ញុំមាន​ទំនាក់​ទំនង​ជាមួយ​ពូក្រឹម ព្រោះ​តែចូល​សម្តែងមានភាពស៊ី​សង្វាក់​គ្នាក្លាយ​ជាប្រធាន​បទអ្នកកាសែត​តាមសួរ​ឡើយ តែមកពី​នាងមិន​ចង់បក​ស្រាយ​វែង​ឆ្ងាយ ព្រោះតែអត់មិន​មែន​ជា​ការ​ពិតនោះទេ ហើយនាងចាត់​ទុកថា ជារឿងសាមញ្ញ​មួយទៅ​វិញ ព្រោះ​មុន​នាង​ចាប់​គូជា​មួយ​គាត់​ក៏មាន​តារាកំប្លែង​ជំនាន់មុន​នាង​ មានពាក្យបែបនេះដែរ ដូចជាបងតុ កញ្ញាក្អយ អីជាដើម​សុទ្ធ​តែជាអ្នក​សម្តែង​បែបកំប្លែង​ដែលមាន​រឿងមាន​ប្រវត្តិស្នេហា​ជាមួយបង​ក្រឹម​ខុសពី​ការពិត។ នាង​មិន​លាក់​កំបាំង​ជីវិត​ស្នេហា​ទេ តែមក​ពីមិនទាន់​រកឃើញ​អ្នកត្រូវ​ចិត្ត បើរកឃើញ​ក៏​មិនទាន់​ហ៊ានបង្ហើប​ដែរ រង់ចាំឲ្យ​ស្នេហា​ល្អ១០០% សិន ទើប​អួត​ប្រាប់​គេ ព្រោះយើងជា​ស្រី បើសិនជា​ប្រាប់គេរឿង​ប្រុសឈ្មោល​ដឹងពេញ​នគរក៏មិន​ល្អដែរ

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព