រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេមួយនៅលើពិភពលោកបាននាំមកនូវបទពិសោធន៍ ទូរទស្សន៍ចុងក្រោយបំផុត តាមរយៈការចេញនូវទូរទស្សន៍ប្រភេទ Ultra High-Definition (UHD) TV S9 ដ៏ធំបំផុតក្នុងពិភពលោក ដោយបានដាក់តាំងបង្ហាញនៅហាង K4 បាក់ទូក កាលពីថ្ងៃទី 14 ធ្នូ កន្លងមក។
ទូរទស្សន៍ Samsung UHD TV មានជម្រើសបន្ថែមទំហំ 55 អ៊ីញ និង65 អ៊ីញ ដែលជួយឲ្យប្រជាជនកម្ពុជាអាចទទួលបាននូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ ក្នុងការទស្សនាលើអេក្រង់ដ៏ធំ និងអាចស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយព្រមទាំងការច្នៃប្រឌិតដ៏ទំនើបគ្មានគូប្រៀបរបស់Samsung។
លោកស្រី ព្រីម៉ាវ៉ារីន កូស៊ីតនូគុណ ប្រធានផ្នែកផលិតផលប្រើប្រាស់អេឡិចត្រូនិក Samsung នៅកម្ពុជា បានមានប្រសាសន៍ថា «យើងជឿថា ទូរទស្សន៍ UHD TV គឺជាទិសដៅដ៏សំខាន់មួយនៅក្នុងទីផ្សារ នាពេលខាងមុខ ជាពិសេសសម្រាប់អតិថិជនជាន់ខ្ពស់ដែលរំពឹងចង់បានពីម៉ាកសញ្ញា ដូចជា Samsung នេះជាដើម។ ទូរទស្សន៍ UHD TV ត្រូវបានបង្កើតឡើងក្នុងកម្រិតទូរទស្សន៍ SMART TV ស៊េរីថ្មី ដែលបានដាក់បង្ហាញពីពេលមុន និងធានាថាអ្នកប្រើប្រាស់អាច រីករាយទស្សនាជាមួយរូបភាពច្បាស់ ត្រជាក់ភ្នែក នៅលើអេក្រង់ដ៏ធំ ។ នេះជាកម្រិតនៃការច្នៃប្រឌិតថ្មី ដែលនឹងធ្វើឲ្យការរស់នៅ របស់អតិថិជនកាន់តែទំនើប»។
ចែករំលែកព័តមាននេះ