រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលស្ទើរនឹងស្មានមិនដល់ក្នុងចង្កោមអ្នកសិល្បៈដូចគ្នា ខណៈពេលបានឃើញវត្តមានតារាសម្តែង នាងស្វែង សុជាតា ឈានជើងដើរចូលក្នុងរោងការរបស់អ្នកនាងសារ៉ាយ សក្ខណា ដែលបានរៀបចំឡើងកាលពីថ្ងៃទី១២ ធ្នូ ២០១៣ កន្លងទៅនេះនៅក្នុងមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។
ការភ្ញាក់ផ្អើលនោះបានកើតមានឡើង បន្ទាប់ពីតារាសម្តែងរូបនេះបង្ហាញខ្លួនក្នុងរូបភាពស្លេកស្លាំង និងស្គមខុសពីធម្មតា បន្ទាប់ពីគេដឹងថា នាងបានកើតជំងឺដុះសាច់ក្នុងខួរក្បាលដែលបានធ្វើឱ្យនាងវិវត្តន៍ខ្លួនទៅជាបែបនេះ។
បើទោះបីជាពេលនេះ ស្វែង សុជាតា បានដឹងថា ខ្លួននាងបានធ្លាក់ខ្លួនខុសប្លែកពីសភាពធម្មតាដោយសារជំងឺបៀតបៀននាពេលនេះក៏ដោយ ប៉ុន្តែតារាសម្តែងមេម៉ាយដែលមានទីផ្សារសម្តែងខ្ពស់នេះនៅតែញញឹម និងរាក់ទាក់ដាក់មិត្តភក្តិ និងមិត្តនៅក្នុងចង្កោមសិល្បៈដូចគ្នាដដែល។ ក្នុងចិត្តបៀមជាប់ទៅដោយទុក្ខព្រួយដោយសារជំងឺដ៏អាក្រក់នេះ ស្វែង សុជាតា នៅតែតាំងខិត្តធ្វើខ្លួនឱ្យបានរឹងមាំ និងសប្បាយរីករាយ និងឆ្លៀ់តពេលចូលរួមកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ