ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រីម លីហ្សា ត្រូវ​គេ​ហាម​មិន​ឱ្យ​កៀក​កើយ​ប្រុស​ស្នេហ៍​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កន្លង​មក តារា​សម្តែង​សិច​ស៊ី​ចូលចិត្ត​បង្អួត​សម្រស់​សាច់​ទ្រូង​នាង ព្រីម លីហ្សា បាន​បង្ហោះ​រូប​កៀក​កើយ​ជា​មួយ​បុរស​ម្នាក់​យ៉ាង​ស្និទ្ធ​ស្នាល​​ក្រៃលែង​ ដោយ​ថែមទាំង​​បាន​សរសេរ​ពាក្យ​ពេចន៍​ស្នេហា​​អូន​បង​យ៉ាង​ផ្អែម​ល្ហែម​ ។ លើស​ពី​នេះ​លីហ្សា ថែម​ទាំង​អួត​ថា «នាង​នឹង​ធ្វើ​អ្វីគ្រប់​យ៉ាង ដើម្បី​​តែ​មនុស្ស​ដែល​នាង​ស្រឡាញ់ ​គ្មាន​អ្នក​ផ្សេង​ជំនួស​​បង​បាន​ទេ» ។ តែ​ការ​ពិត​បុរស​

រាជធានីភ្នំពេញ ៖ កន្លង​មក តារា​សម្តែង​សិច​ស៊ី​ចូលចិត្ត​បង្អួត​សម្រស់​សាច់​ទ្រូង​នាង ព្រីម លីហ្សា បាន​បង្ហោះ​រូប​កៀក​កើយ​ជា​មួយ​បុរស​ម្នាក់​យ៉ាង​ស្និទ្ធ​ស្នាល​​ក្រៃលែង​ ដោយ​ថែមទាំង​​បាន​សរសេរ​ពាក្យ​ពេចន៍​ស្នេហា​​អូន​បង​យ៉ាង​ផ្អែម​ល្ហែម​ ។ លើស​ពី​នេះ​លីហ្សា ថែម​ទាំង​អួត​ថា «នាង​នឹង​ធ្វើ​អ្វីគ្រប់​យ៉ាង ដើម្បី​​តែ​មនុស្ស​ដែល​នាង​ស្រឡាញ់ ​គ្មាន​អ្នក​ផ្សេង​ជំនួស​​បង​បាន​ទេ» ។ តែ​ការ​ពិត​បុរស​ជា​​អ្នក​នៅ​កៀក​កិត​រូប​នាង​ព្រីម លីហ្សា នេះ គេ​មាន​ប្រពន្ធ មានកូន​ម្នាក់​ហើយ មិន​មែន​នៅ​កំលោះនោះ​ទេ ។

បុរស​ដែល​នៅ​ជិត​ដិត​ជា​មួយ​លីហ្សា​​នោះ​បាន​បាត់​មុខ​ពី​ផ្ទះ​អស់​ពេល​ជិត៦​ខែ​​មក​ហើយ ដោយ​ក្រុម​គ្រួសារ​ភរិយា​ស្វែង​រក​រហូត​ ទើប​តែ​ឃើញ​ក្នុង​ហ្វេស​ប៊ុក ។ ទោះ​យ៉ាង​ណា​សាច់​ញាតិ​ខាង​ភរិយា​នេះ គេ​សុំ​ឱ្យ​ព្រីម លីហ្សា បញ្ឈប់​​ទង្វើ​នេះ​ ហើយ​ប្រគល់​ប្តី​ដែល​នាង​កៀក​កើយ​នោះ​ត្រឡប់​ឱ្យ​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញដូច​ដើម ព្រោះ​មិន​ទាន់​បានលែង​លះ​គ្នា​ដាច់ស្រឡះ​នៅ​ឡើយ ។ បើ​សិន​ជា​ព្រីម លីហ្សា មិន​ទាន់​ដក​ចិត្ត ឬ​នៅ​តែ​ឃុំ​​បុរស​នោះ​​ទុក​ទៀត​នោះ​ សាច់​ញាតិ​​ក្រុម​​​គ្រួសារ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់ ព្រោះខាង​ភរិយា​បាន​ជូន​ដំណឹង​ឱ្យ​​ស្វាមី​ខ្លួន​ និង​ប្រជាសាធារណៈ​អស់​ហើយថា បុរស​នេះ​ជា​ប្តីគេ​ទេ កុំ​ទាក់​ទង​គ្នា​ទៀតអី មិន​ល្អទេ។ នាង​ជាតារា​ស្រស់​​ស្អាត​បែប​នេះ មិន​ខ្វះ​អ្នក​ស្រឡាញ់​យក​ធ្វើ​ជា​ប្រពន្ធ​នោះ​ទេ កុំ​ទាក់​ទង​របស់​គេ​អី ។