ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​គ្នា​យូរ​ហើយ​ទើប​ជួប​នាង​នៅ​ផ្សារ​ទំនើប​ថ្មី ​បបួល​ទៅ​ផ្ទះ​ដឹក​ចូល​ផ្ទះ​សំណាក់​ចាប់​រំលោ.ភ​

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ​៖ បុរស​ម្នាក់​​ធ្លាប់​ស្គាល់​គ្នា​​ជា​មួយ​នារី​ម្នាក់​ជា​យូរ​មក​ហើយ​ ក៏​​បា​ន​ជួប​គ្នា​នៅ​ផ្សារទំនើបថ្មី រួច​បបួល​នាង​ធានា​ដឹក​តាម​ម៉ូតូទៅ​ផ្ទះ ​ពេល​ធ្វើ​ដំណើរ​មកដ​ល់​ពាក់​កណ្តាល​ផ្លូវ​ ក៏​បត់​ចូល​ផ្ទះ​សំណាក់​ស៊ីដ​នី ​ហើយ​ចាប់​រំលោ.ភ​នាង​រហូត​បាន​សម្រេច។​ បន្ទាប់​មក​ នារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​បុរស​ជា​ជន​សង្ស័យ​រូប​នោះ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៣ ដើ​ម្បី​ចាត់​ការ​តាម​នីតិ​វិធី។​

ក្រុង​ប៉ោយ​ប៉ែត ​៖ បុរស​ម្នាក់​​ធ្លាប់​ស្គាល់​គ្នា​​ជា​មួយ​នារី​ម្នាក់​ជា​យូរ​មក​ហើយ​ ក៏​​បា​ន​ជួប​គ្នា​នៅ​ផ្សារទំនើបថ្មី រួច​បបួល​នាង​ធានា​ដឹក​តាម​ម៉ូតូទៅ​ផ្ទះ ​ពេល​ធ្វើ​ដំណើរ​មកដ​ល់​ពាក់​កណ្តាល​ផ្លូវ​ ក៏​បត់​ចូល​ផ្ទះ​សំណាក់​ស៊ីដ​នី ​ហើយ​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច។​ បន្ទាប់​មក​ នារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​បុរស​ជា​ជន​សង្ស័យ​រូប​នោះ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៣ ដើ​ម្បី​ចាត់​ការ​តាម​នីតិ​វិធី។​

បុរស​សង្ស័យ​មាន​ឈ្មោះ ម៉​ក់ ​រតនា ​អា​យុ ២​៤​ឆ្នាំ ​រស់​នៅ​ភូមិ​ចំការ​ឬស្សី ស​ង្កាត់​ព្រែក​ព្រះ​ស្តេច ​ក្រុង​បាត់​ដំបង ​បាន​ឃាត់​ខ្លួន​តាម​បណ្តឹង​នារី​រង​គ្រោះ​ឈ្មោះ ដ​.ស.ឌ ​អាយុ​ ១៩​ឆ្នាំ ​រស់​នៅ​ភូមិ​ជា​មួយ​គ្នា។ ​តាម​ការ​បំភ្លឺ​ពី​នារី​រង​គ្រោះ​ បាន​ប្រាប់​សមត្ថ​កិច្ច​ថា ​នៅ​ល្ងាច​ថ្ងៃទី​២៥ ​វិច្ឆិកា ​២០១៣ ​រូប​នាង ​និង​បុរស​សង្ស័យ​ បាន​ជួប​គ្នា​ក្នុង​ផ្សារ​ទំនើប​ថ្មី​នៅ​ភូមិ​កម្ម​ករ ​សង្កាត់​ស្វាយ​ប៉ោ ​លុះ​ដល់​ម៉ោង ​៨ និ​ង ​៣០នា​ទីយប់ ​បុរស​នោះ ​បាន​បបួល​នាង​ទៅ​ផ្ទះ​ដោយ​ធា​នា​ដឹក​តាម​ម៉ូតូ។ ​

ដោយ​សារ​រូបនា​ង និ​ង​បុរស​សង្ស័យ​​ ​ធ្លាប់​ស្គាល់​គ្នា​កាល​ពី​តូចៗ ​មក​ម្ល៉េះ ​និង​រស់​នៅ​ភូមិ​ជា​មួយ​គ្នា​ទៀត​ផង​ នាង​ក៏​ព្រម​ទៅ​ជា​មួយ ​លុះ​ពេល​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ជន​សង្ស័យ​បាន​បត់​ម៉ូតូ​ចូល​ផ្ទះ​សំណាក់​យី​ហោ ស៊ី​ដ​នី ​ហើយ​បាន​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​។ បន្ទាប់​មក ​នារី​រង​គ្រោះ​បាន​ទាម​ទារ​ឲ្យ​បុរស​រូប​នោះ ទ​ទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​មក​លើ​នាង ​តែ​បុរស​នោះ​ មិន​ព្រម​ទើប​នារី​រង​គ្រោះ​ប្តឹង​ដល់​សមត្ថ​កិច្ច​ឲ្យ​ជួយ​រក​យុត្តិ​ធម៍។​

ដោយ​ឡែក​បុរស​សង្ស័យ​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​រួម​មេត្រី​ជា​មួយ​នារី​រង​គ្រោះ​មែន​ ប៉ុន្តែ ​មិន​មែន​ចាប់​បង្ខំ​រំលោភ​ទេ​ គឺមាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​រូប​គេ ​និង​នាង។​   

​​មន្រ្តី​​​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​បាន​បញ្ជាក់​ថា ​យោង​តាម​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ និ​ងច​ម្លើយ​សារ​ភាព​របស់​បុរស​សង្ស័យ​ស៊ី​សង្វាក់​គ្នា​ទាំង ​២​នាក់ ​ពិត​ជា​មាន​ការ​ត្រូវ​រ៉ូវ​គ្នា ​តែ​ទោះ​ជា​យ៉ាង​ណា ​បុរស​សង្ស័យ​ត្រូវ​កសាង​សុំណុំ​រឿងពី​បទ​រំលោភ​សេព​សន្ថវៈ​បញ្ជូន​ទៅ​តុលា​ការ ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី៕​