តារាម៉ូដែលកូនកាត់បីសាសន៍នាង Jessica Tess Cambensy ដែលគេស្គាល់ថា Jessica C បានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តជាលើកដំបូង ។ នៅក្នុងឈុតឆាកខ្លះនាងសម្តែងដោយមិនមានការតុបតែងខ្លួនទេ ដោយត្រូវធ្វើសកម្មភាពវាយជាមួយពួកខ្មោច ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ មានឈុតចាប់រំលោភរូបនាងដែលនាងត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្តជាមួយគូស្នេហ៍ ។
តារាសម្តែងកូនកាត់បីសាសន៍រូបនេះបាននិយាយពីការសម្តែងក្នុងឈុតឆាកចាប់រំលោភថា «ក្នុងរឿងនេះគឺមានមនុស្សចិត្តអាក្រក់ម្នាក់ចាប់រំលោភខ្ញុំ តែខ្ញុំព្យាយាមការពារខ្លួន» ។
អ្នកកាសែតសួរនាងថា «តើនាងបានប្រាប់ដល់មិត្តប្រុសរបស់នាងហើយឬនៅ ចំពោះការថតភាពយន្តមានឈុតចាប់រំលោភបែបនេះ?» ។ នាង Jessica Tess Cambensy ឆ្លើយថា «ខ្ញុំគ្រាន់តែបានប្រាប់គាត់ថា ខ្ញុំនឹងដើរតួជាអ្នកបង្ក្រាបពួកខ្មោច តែខ្ញុំមិនបានប្រាប់គាត់ឱ្យបានលម្អិតជាងនេះទៀតទេ» ។ អ្នកកាសែតដដែលនោះបានសួរនាងបន្តទៀតថា តើនាងមានអារម្មណ៍បែបណាក្នុងការថតរឿងចាប់រំលោភដែលអាចធ្វើឱ្យមិត្តប្រុសរបស់នាងអាក់អន់ចិត្តនោះ?
តារាសម្តែងដែលចូលចិត្តភាពសិចសីុរូបនេះបាននិយាយដោយញញឹមថា៖ «ខ្ញុំគិតថា គាត់នឹងអធ្យាស្រ័យដល់ខ្ញុំ ។ ទោះជាយា៉ងណាក៏ដោយគាត់នៅតែជាមិត្តប្រុសរបស់នាងខ្ញុំដដែល» ។
តារាសម្តែងវ័យ២៥ឆ្នាំរូបនេះនិយាយថា ភាពសិចសីុរបស់នាង នឹងប្រែប្រួលពីសភាពធម្មតា នៅពេលនាងព្យាយាមដណ្តើមប្រជាប្រិយភាពពីតារាសម្តែងហូលីវូដ អេនចេលីណា ចូលី៕
ចែករំលែកព័តមាននេះ