ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ករណីរឿងចារកម្ម គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចេង ទៅចាក់លើសម្លផ្អូមនោះទេ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា សម្ដេច​មិន​និយាយ​អ្វី​ទាំងអស់ ហើយ​គ្មាន​ការ​ចាំបាច់​ណាមួយ​ឱ្យ​យើង​យក​អំបិល ទឹកត្រី…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា សម្ដេច​មិន​និយាយ​អ្វី​ទាំងអស់ ហើយ​គ្មាន​ការ​ចាំបាច់​ណាមួយ​ឱ្យ​យើង​យក​អំបិល ទឹកត្រី ប៊ី​ចឹ​ង ទៅ​ចាក់​លើ​សម្ល​ផ្អូម ដែល​គេ​ចាក់ចោល​ហើយ​នោះ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​មាន​បុគ្គល​មួយ​ចំនួន​បាន​ប្រកាស​ខ្លួន​ថា ជា​អ្នក​ចារកម្ម​របស់​សម្ដេច និង​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស ។ ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ក្នុង​ឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា នៅ​វត្ត​ព្រះ​ឥន្ទ​សាមគ្គីធម៌ ស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ៖ «​ចុង​ក្រោយ​នេះ គឺ​វិបត្តិ​ចារកម្ម ខ្ញុំព្រះករុណា ខ្ញុំ​មិន​និយាយ​អី​ទេ គ្មាន​ការ​ចាំបាច់​ណាមួយ​ឱ្យ​យើង​យក​អំបិល ទឹកត្រី ប៊ី​ចឹ​ង ទៅ​ចាក់​លើ​សម្ល​ផ្អូម ដែល​គេ​ចាក់ចោល​ហើយ​នោះ ឬ​ក៏​និយាយ​មួយ​បែប​ទៀត គ្មាន​ការ​ចាំបាច់​ណាមួយ​ដើម្បី​ហ្នឹង​រក​ថ្នាំពេទ្យ ឬ​រក​ឧបករណ៍​សង្គ្រោះ​បន្ទាន់​សម្រាប់​សាកស​.​ព ដែល​គេ​យក​ទៅ​កប់​ហើយ​នោះ​និយាយ​ប៉ុណ្ណឹង​អាច​ដឹង​ហើយ ។

យូរ​ៗ​វា​តាំងខ្លួន​ជា​ចារកម្ម ឯង​ក៏​និយាយ​ថា គ្រាន់តែ​ជា​អ្នក​ពិគ្រោះ​យោបល់ ។ កុំ​ឌឺ ឌឺ​យ៉ាងម៉េច​ក៏​ទៅ​មិន​រួច​ដែរ ត្រូវ​នឹង ត្រូវ​ស្ដាប់​ពេល​ណា​សភាពការណ៍​កំពុង​តែ​ជ្រួល​ត្រូវ​នៅ​ឱ្យ​ស្ងៀម នៅ​ឱ្យ​រឹង អាហ្នឹង​បាន​គេ​ហៅ​អ្នកនយោបាយ​» ។

គួរ​ឮ​កថា កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​បែកធ្លាយ​សារ​ជា​សំឡេង​រវាង​សម្ដេច​តេ​ជោ ជាមួយ​លោក សេង សារី នាំ​ឱ្យ​មានការ​វែកញែក​គ្នារ​ក្នុង​កិច្ច​សម្ភាសន៍​អាស៊ី​សេរី ដែល​មាន​លោក ជុន ច័ន្ទ​បុត្រ បាន​ហៅ​លោក សេង សារី ថា​ជា «​ចារកម្ម​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

យ៉ាងណា​ក្តី លោក សេង សារី បាន​អះអាង​ថា រូប​លោក គឺជា​អ្នក​ដែ ល​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ចារកម្ម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ យ៉ាងណា​ក្តី​ភ្លាម​ៗ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ប្រកាស​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច នា​រាត្រី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ថា «​ខ្ញុំ​មិន​ដែល ចាត់​ទុក សេង សារី ជា​ចារកម្ម ឬ​ជា​ចំណាប់ខ្មាំង​នោះ​ឡើយ តែ​ចាត់ទុកជា​អ្នក​ពិគ្រោះ​នយោបាយ​មួយ​រូប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ