ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ចេញ​បទ​បញ្ជា​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ដែក​ថែប​ និង​អាលុយ​មីញ៉ូម

14 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​ដែល​កំពុង​យ៉ាប់​ស្រាប់​ទៅ​ហើយ​នោះ​អាច​នឹង​​​យ៉ាប់​ថែម​​១​តង់​ទៀត​នៅ​ពេល​លោក​ត្រាំ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ដែក​ថែប និង​អាលុយ​មីញ៉ូម​។ ដូច្នេះ សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ធំ​១​​កំពុង​ចាប់​ផ្ដើម​ហើយ​ដែល​លោក​ត្រាំ​ជម្នះ​ចិត្ត​ថា​ត្រូវ​តែ​ធ្វើ​ឱ្យ​​បាន​ទោះ​បី​អឺរ៉ុប​ និង​ចិន​ផ្ដល់​សញ្ញា​ព្រមាន​ក៏​ដោយ​។​ លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​ដំឡើង​ពន្ធ​​តាំង​ពី​យប់​ថ្ងៃ​អាទិត្យ​​។ មុន​ពេល​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​នេះ​ តម្លៃ​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​ហក់​ឡើង​ខ្ពស់​​បន្តិច​ព្រោះ​ក្រុម​អ្នក​ទិញ-​លក់​​​ភាគហ៊ុន​ហាក់​ដូច​ជា​មិន​សូវ​ព្រួយ​​បារម្ភ​ខ្លាំង​ពេក​​ទេ​ចំពោះ​ផែន​ការ​នេះ​។ លោក​ត្រាំ​បញ្ជាក់​ម្ដង​ទៀតថា​​ពន្ធ​២៥%​ត្រូវ​តែ​កំណត់​ទៅ​លើ​គ្រប់​ប្រទេស​ទាំង​អស់​ដោយ​គ្មាន​​ការ​​បន្ធូរ​បន្ថយ​​ទេ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​ដែល​កំពុង​យ៉ាប់​ស្រាប់​ទៅ​ហើយ​នោះ​អាច​នឹង​​​យ៉ាប់​ថែម​​១​តង់​ទៀត​នៅ​ពេល​លោក​ត្រាំ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ដែក​ថែប និង​អាលុយ​មីញ៉ូម​។ ដូច្នេះ សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ធំ​១​​កំពុង​ចាប់​ផ្ដើម​ហើយ​ដែល​លោក​ត្រាំ​ជម្នះ​ចិត្ត​ថា​ត្រូវ​តែ​ធ្វើ​ឱ្យ​​បាន​ទោះ​បី​អឺរ៉ុប​ និង​ចិន​ផ្ដល់​សញ្ញា​ព្រមាន​ក៏​ដោយ​។​

លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​ដំឡើង​ពន្ធ​​តាំង​ពី​យប់​ថ្ងៃ​អាទិត្យ​​។ មុន​ពេល​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​នេះ​ តម្លៃ​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​ប័ត្រ​ហក់​ឡើង​ខ្ពស់​​បន្តិច​ព្រោះ​ក្រុម​អ្នក​ទិញ-​លក់​​​ភាគហ៊ុន​ហាក់​ដូច​ជា​មិន​សូវ​ព្រួយ​​បារម្ភ​ខ្លាំង​ពេក​​ទេ​ចំពោះ​ផែន​ការ​នេះ​។ លោក​ត្រាំ​បញ្ជាក់​ម្ដង​ទៀតថា​​ពន្ធ​២៥%​ត្រូវ​តែ​កំណត់​ទៅ​លើ​គ្រប់​ប្រទេស​ទាំង​អស់​ដោយ​គ្មាន​​ការ​​បន្ធូរ​បន្ថយ​​ទេ​។ ​

ក្រៅ​ពី​ដែក​ និង​អាលុយ​មីញ៉ូម ​លោក​ត្រាំ​ក៏​ត្រៀម​​ដំឡើង​ពន្ធ​ទៅ​លើ​រថ​យន្ត, ទំនិញ​ពាក់​ព័ន្ធ​នឹង​សុខា​ភិបាល​ ​និង​បន្ទះ​ឈីប​កុំ​ព្យូ​ទ័រ​ផង​ដែរ​​។ កាណាដា​ និង​ម៉ិក​ស៊ី​កូ​​ប្រហែល​ជា​​រង​គ្រោះ​មិន​ស្ទើរ​ទេ​។ ប្រទេស​ទាំង​២​​​ទី១​​ត្រូវ​លោក​ត្រាំ​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​មុខ​ទំនិញ​ទាំង​អស់​មិន​ថា​តែ​ដែក​ និង​អាលុយ​មីញ៉ូម​ទេ​។​ ទី២ ប្រទេស​ទាំង​២​នាំ​ចេញ​ដែក​ច្រើន​បំផុត​ទៅ​អាមេរិក​។

ក្រៅ​ពី​នេះ កូរ៉ខាង​ត្បូង និង​ប្រេស៊ីល​ក៏​នាំ​ចេញ​ដែក​ទៅ​អាមេរិក​ច្រើន​ផង​ដែរ​។​​ ចំពោះ​សំណើ​របស់​​អូស្ត្រាលី​ដែល​ចង់​ឱ្យ​លោ​ក​ត្រាំ​អនុ​គ្រោះ​ពន្ធ​ចំពោះ​ខ្លួន​នោះ លោក​​ក៏​កំពុង​ពិចារណា​ត្រង់​ចំណុច​នេះ​ផង​ដែរ​។ លោក​​ថា​អូស្ត្រាលី​ទិញ​យន្ត​ហោះ​ពី​យើង​ច្រើន​​​។ ​អូស្ត្រាលី​មាន​ទី​តាំង​ភូមិ​សាស្ត្រ​ឆ្ងាយ​ពី​ពិភព​លោក​ ហើយ​ត្រូវ​ការ​យន្ត​ហោះ​ជា​ចាំ​បាច់​សម្រាប់​ការ​ធ្វើ​ដំណើរ​។

ការ​ដំឡើង​ពន្ធ​នេះ​ជា​ផ្នែក​១​នៃ​នយោបាយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​អាមេរិក​ជា​រឿង​សំខាន់​ទី​១​ផង​ និង​ដើម្បី​​ចាត់​ការ​តប​ទៅ​នឹង​​ការ​ធ្វើ​ពាណិជ្ជ​កម្ម​មិន​​ស្មើ​ភាព​រវាង​អាមេរិក​​​ជា​មួយ​ទ្វី​ប​អាស៊ី និង​អឺរ៉ុប​។​ លោក​សម្លឹង​ឃើញ​ថា​ពួក​គេ​កេង​ចំណេញ​លើ​អាមេរិក​ច្រើន​ពេក​។​ រោង​ចក្រ​ផលិត​ដែក​របស់​កាណា​ដា​ព្រមាន​ថា​ការ​ដំឡើង​ពន្ធ​​នឹង​បន្ទច់​បង្អាក់​​​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​។​

​​គណៈ​កម្ម​ការ​អឺរ៉ុប​ថ្លែង​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​​ដើម្បី​ការ​ពារ​វិស័យ​ឯក​ជន​របស់​ខ្លួន​រួម​ទាំង​ម្ចាស់​អាជីវ​កម្ម កម្ម​ករ និង​អ្នក​ប្រើ​ប្រាស់​ផង​ដែរ​។ អឺរ៉ុប​ចាត់​ទុក​ថា​នេះ​ជា​ការ​ដំឡើង​ពន្ធ​ដែល​មិន​សម​ហេតុ​ផល​។ ​ប្រធានា​ធិប​តី​បារាំង លោក​ម៉ា​ក្រុង​យល់​ថា​លោក​​​ត្រូវ​តែ​ជជែក​​ទល់​មុខ​គ្នា​ជា​មួយ​លោក​ត្រាំ​ឱ្យ​ដឹង​ស​ខ្មៅ​​ម្ដង​​បន្ទាប់​ពី​លោក​ព្រមាន​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​សហ​ភាព​អឺរ៉ុប​។ លោក​ម៉ាក្រុង​យល់​ថា​អាមេរិក​គួរ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រទេស​ចិន​វិញ​ល្អ​ជាង​។​

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​អាល្លឺម៉ង់​យល់​ថា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​​គ្មាន​ភាគី​ណា​មួយ​ទទួល​​ជ័យ​ជម្នះ​ទេ​​​។ ចាំ​មើល​ចុះ​​​គ្រប់​ភាគី​ត្រូវ​តែ​ខាត​បង់​ទាំង​អស់​គ្នា​។ ​អ្នក​ដែល​រង​គ្រោះ​យ៉ាង​ដំណំ​ពី​ការ​ដំឡើង​ពន្ធ​ដែក​ថែប និង​អាលុយ​មី​ញ៉ូម​​គឺ​​អឺរ៉ុប​។ អឹរ៉ុប​នាំ​ចេញ​​២៥%​នៃ​​​ដែក​របស់​ខ្លួន​ទៅ​អាមេរិក​។ អង់គ្លេស​ក៏​រង​គ្រោះ​ដែរ​។ អង់គ្លេស​ចាត់​ទុក​ថា​ការ​ដំឡើង​ពន្ធ​នេះ​ជា​ការ​ទះ​​កំ​ផ្លៀង​យ៉ាង​ដំណំ​។​​

ប្រទេស​ដែល​នាំ​ដែក​ទៅ​លក់​នៅ​អាមេរិក​ច្រើន​ជាង​គេ​គឺ​កាណដា​មាន​ចំណែក​៧៩%​។ បន្ទាប់​មក​គឺ​​​ប្រេស៊ីល ម៉ិក​ស៊ីកូ កូរ៉េ​ខាង​ត្បូង និង​វៀតណាម​។ ឥឡូវ​នេះ កូរ៉េ​ខាង​ត្បូង​ក៏​កំពុង​តែ​ថ្ងូរ​ដូច​ព្រាប​ជា​បណ្ដើរ​ៗ​ហើយ​ក្នុង​នាម​ជា​ប្រទេស​សេដ្ឋ​កិច្ច​ទី​៤​ប្រចាំ​ទ្វីប​អាស៊ី​។ ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក​ឆយ​សាង​ម៉ុក ​បាន​អំពាវ​នាវ​នៅ​សប្ដាហ៍​នេះ​ទៅ​​មន្ត្រី​​ជាន់​ខ្ពស់​​រដ្ឋា​ភិ​បាល​​ដើម្បី​ពិនិត្យ​មើល​ផល​ប៉ះ​ពាល់​នៃ​ការ​ដំឡើង​ពន្ធ​។ កូរ៉េ​ខាង​ត្បូង​នាំ​ចេញ​អាលុយ​មីញ៉ូម​ប្រហែល​១/៣​ទៅ​អាមេរិក​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ