ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ថាមានគេរៀបផែនការធ្វើភេ.វរកម្មចង់​ធ្វើ​ឃា​.​ត ​សម្តេច ​ក្នុងភូមិគ្រឹះនៅតាខ្មៅតាមយន្តហោះដ្រូន

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ផែនការ​របស់​ក្រុម​ភេ​វរ​ក​ដែល​បាន​រៀបចំ​គម្រោង​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​បញ្ជា​ពី​ចម្ងាយ (Drone) ចង់​ធ្វើ​ឃា​.​ត​សម្តេច​នៅ​ភូមិ​គ្រឹះ​សម្តេច នា​ក្រុង​តា​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ផែនការ​របស់​ក្រុម​ភេ​វរ​ក​ដែល​បាន​រៀបចំ​គម្រោង​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​បញ្ជា​ពី​ចម្ងាយ (Drone) ចង់​ធ្វើ​ឃា​.​ត​សម្តេច​នៅ​ភូមិ​គ្រឹះ​សម្តេច នា​ក្រុង​តា​ខ្មៅ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​ទប់ស្កាត់ និង​កម្ទេច​ចោល​ទាំងស្រុង​។

ការ​បង្ហើប​ឱ្យ​ដឹង​នូវ​ផែនការ​ភេ​វរ​កម្ម​ខាងលើ​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ លើក​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​កាត់​ខ្សែបូ​ណ៌​សម្ពោធ​ឆ្លង​អគារសិក្សា និង​សមិទ្ធផល​នានា​នៅ​បរិវេណ​វត្ត​ព្រះ​ឥន្ទ​សាមគ្គីធម៌ ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

នៅ​ក្នុង​ផែនការ​ធ្វើ​ឃា​.​ត​សម្តេច​តេ​ជោ​នេះ​ត្រូវ​បាន​សម្តេច​បញ្ជាក់​ថា រាល់​ការ​បញ្ជា និង​សកម្មភាព​ទាំងឡាយ​ត្រូវ​បាន​សម្តេច​ក្តោប​ក្តាប់​បាន​ទាំងស្រុង និង​មាន​ព័ត៌មាន​ជាក់លាក់​ផង​ដែរ ហើយ​សម្តេច​តេ​ជោ ក៏​បាន​ផ្តាំផ្ញើ​ថា កុំឱ្យ​ចង់​ប្រហារជីវិត​សម្តេច ខណៈ​នេះ​ជា​អំពើ​ភេ​វរ​កម្ម ហើយ​សុំ​ជនបរទេស​ទាំងឡាយ ប្រយ័ត្នប្រយែង​ទៅ​លើ​ការ​គាំទ្រ​ទាំងឡាយ​នៃ​សកម្មភាព​ភេ​វរ​កម្ម ។

សម្តេច​តេ​ជោ ចាត់​ទុក​ទ​ង្វើ​ភេ​វរ​កម្ម ដែល​មាន​ផែនការ​ធ្វើ​ឃា​.​ត​សម្តេច គឺជា​កិច្ចការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​សន្តិសុខ​ជាតិ​ដែល​ត្រូវ​តែ​ក​ម្ទេ​.​ច​ចោល​ឱ្យ​អស់ ។ សម្តេច​ក៏​បាន​ផ្តាំផ្ញើ​ទៅ​កាន់​ជនបរទេស ប្រយ័ត្នប្រយែង​លើ​ការ​គាំទ្រ​ទាំងឡាយ​នៃ​កម្ម​ភាព​ភេ​វរ​កម្មនេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្នុង​ប៉ុន្មាន​អាទិត្យ​នេះ​ផែនការ​វៃ Drone ចូល​ផ្ទះ​ខ្ញុំ អ្នកឯង​កុំ​ស្មានថា ពេល​ដែល​អ្នកឯង​បញ្ចេញ​សារ​មក​នឹង​ជូន​ព័ត៌មាន​សម្រាប់​ផែនការ​បែប​នេះ​ស្មាន​តែ​ផ្នែក​ខាង​នេះ​មិនដឹង​នោះ​! ហើយ​គ្រាន់តែ​ចង្អុលបង្ហាញ​ថា បើ​បាត់​មនុស្ស​ខ្លះ​ចេញពី​មូលដ្ឋាន គឺ​វា​ទាក់ទង​នឹង​ផែនការ​ភេ​វរ​កម្ម​ហើយ ដូច្នេះ​សុំ​បរទេស​កុំ​លូកលាន់​ទៅ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ព្រោះ​កម្ពុជា​ត្រូវ​តែ​គ្រប់គ្រង​សន្តិសុខ បើ​សន្តិសុខ មេដឹកនាំ ត្រូវ​គេ​… ហេតុ​អ្វី​បានជា​គេ​ត្រូវ​ចង់​ស​ម្លា​.​ប់​ខ្ញុំ​ករុណា ! ការ​ចេញ​បញ្ជា​រៀបចំ​ផែនការ Drone សម្រាប់​វៃ​ប្រហារ​យើង​ទទួល​បាន​ព័ត៌មាន​ជាក់លាក់ យើង​មាន​សំឡេង​គ្រប់គ្រាន់​ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ