ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងពល​លេខ​៩៩ ដាក់​ម៉ាស៊ីនបូមទឹក​៣២​គ្រឿង ជួយ​សង្គ្រោះ​ស្រូវប្រាំង​ជិត​៧០០​ហិ​កតា នៅ​ស្រុក​ច​ន្ទ្រា ទាន់​ពេលវេលា

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ស្រូវប្រាំង​របស់​ប្រជា​កសិករ ចំនួន​៦៥៧​ហិ​កតា ក្នុង​ឃុំ​ចំនួន​០៣ នៅ​ស្រុក​ច​ន្ទ្រា ទទួល​បាន​ទឹក​ស្រោច​ស្រប់​ស្រែ​វិញ​ហើយ​ក្រោយ​ពី​ខ្វះខាត​ទឹក រយៈពេល​ខ្លី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​សង្ក​ហ​បណ្ឌិត…

ខេត្តស្វាយរៀង ៖ ស្រូវប្រាំង​របស់​ប្រជា​កសិករ ចំនួន​៦៥៧​ហិ​កតា ក្នុង​ឃុំ​ចំនួន​០៣ នៅ​ស្រុក​ច​ន្ទ្រា ទទួល​បាន​ទឹក​ស្រោច​ស្រប់​ស្រែ​វិញ​ហើយ​ក្រោយ​ពី​ខ្វះខាត​ទឹក រយៈពេល​ខ្លី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម​កិត្តិ​សង្ក​ហ​បណ្ឌិត គន់ គី​ម អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ដោយ​មានការ​អន្តរាគមន៍​ជួយ​សង្គ្រោះ ដាក់​ម៉ាស៊ីនបូមទឹក ចំនួន​៣២​គ្រឿង ដោយ​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន ដើម្បី​បូមទឹក​ដាក់​តាម​គោលដៅ ដែល​ខ្វះខាត​ទឹក ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​របស់​ប្រជាជន​ទាន់​ពេលវេលា ។

ការ​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ទីតាំង​បូមទឹក​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ កុម្ភៈ ២០២៥ នៅ​ឃុំ​ទួល​ស្តី​ឃុំ​សំរោង និង​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ។

លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ច​ន្ទ្រា បាន​ឲ្យ​ដឹង​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ចំនួន​០៣​ឃុំ ដែល​ប្រឈម​កង្វះ​ទឹក មុន​ពេល​ទទួលផល សរុប ចំនួន​៦៥៧​ហិ​កតា ក្នុង​នោះ ឃុំ​ទួល​ស្តី ២៥៧​ហិ​កតា ឃុំ​ច​ន្ទ្រា ២២០​ហិ​កតា និង​ឃុំ​សំរោង ចំនួន​១៨៦​ហិ​កតា ។

លោក ថន ថាវ​ទ្ធា បន្ត​ថា ក្រោយ​ពី​ទទួល​បានការ​សុំ​អន្តរាគមន៍​ពី​ប្រជា​កសិករ តាម​រយៈ​លោក​មេឃុំ តាម​បណ្តាល​ឃុំ ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក បង្កបង្កើន​ផល​ស្រូវប្រាំង និង​មានការ​ណែនាំ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន បាន​ដាក់​កម្លាំង​កងពល​ដឹក​ជញ្ជូន​លេខ​៩៩ ចំនួន ១៥០​នាក់ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ស្រុក ដើម្បី​ចុះ​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជា​កសិករ ចំនួន​០៣​ទីតាំង នៅ​ភូមិ​ទួល​ស្ដី ឃុំ​ទួល​ស្ដី​១​ទីតាំង ភូមិ​ចេក ឃុំ​សំរោង ១​ទីតាំង និង​ឃុំ​ច្រេស ១​ទីតាំង នៃ​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ។

លោក​អភិបាលស្រុក បាន​ឲ្យ​ដឹង​ទៀត​ថា ស្រុក​ច​ន្ទ្រា ប្រជា​កសិករ ចំនួន​០៥​ឃុំ បាន​ធ្វើស្រែ​ប្រាំង និង​ស្រូវប្រដេញទឹក ក្នុង​ឆ្នាំ​២០២៤-២០២៥​នេះ ចំនួន​៤,៧៤២​ហិ​កតា លើ​ផែនការ​ចំនួន​៣,០០០​ហិ​កតា ទើប​ធ្វើ​ឲ្យ​ស្រូវ​ប្រឈម​ការ​កង្វះ​ទឹក ក៏​ប៉​ន្តែ ស្រូវ​មិន​ទាន់​មានការ​ខូចខាត​នៅឡើយ​ទេ ដោយ​ក្រុមការងារ បាន​ចុះ​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ។

លោក​អភិបាលស្រុក បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​ដាក់​ម៉ាស៊ីនបូមទឹក ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំ​របស់​ប្រជា​កសិករ​នោះ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ខែ​កម្ភៈ ឆ្នាំ​២០២៥​មក ហើយ​ប្រភព​ទឹក ដែល​បូម​បញ្ជូន​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ប្រជា​កសិករ​នោះ បូម​ចេញពី​អាង​បឹង​បា​ធូ ដែល​មាន​៣​ទីតាំង និង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ចំនួន ៣២​គ្រឿង ក្នុង​នោះ​៣០​គ្រឿង របស់​កង​យោធពលខេមរភូមិន្ទ កងពល​ដឹក​ជញ្ជូន​លេខ​៩៩ និង​ម៉ាស៊ីន​ធំ ចំនួន ២​គ្រឿង របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត តាម​រយៈ​រដ្ឋបាល​ខេត្តស្វាយរៀង ដោយ​មិន​កំណត់​រយៈពេល​នោះ​ទេ ទាល់តែ​បូមទឹក​ដាក់​ស្រែ​របស់​ប្រជាពលរដ្ឋ សម្រេច​បាន​ទទួលផល​ទើប​ឈប់ ។

លោក ប៉ា​ង វិបុល ប្រធាន​កា​រិ​ល័យ​កសិកម្ម​ស្រុក​ច​ន្ទ្រា បាន​ឲ្យ​ដឹង​ថា ការ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករ ក្រុមការងារ​បាន​ជួយ​បូមទឹក​ដាក់​តាម​តំបន់ ដែល​ខ្វះខាត​ទឹក​នោះ បាន​លើ​ផ្ទៃដី ៦៥៧​ហិ​កតា និង​ត្រៀម​ចុះ​ពិនិត្យ​តំបន់ ដែល​ខ្វះខាត​ទឹក​ធ្វើ​កសិកម្ម​បន្ថែម​ទៀត ។

ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​ចុះ​ពិនិត្យ​ទីតាំង​បូមទឹក ទាំង​០៣​កន្លែង និង​បាន​ចុះ​សួរសុខទុក្ខ​ដល់​កងកម្លាំង​កង​យោធពលខេមរភូមិន្ទ កងពល​លេខ​៩៩ ដែល​យក​ម៉ាស៊ីនបូមទឹក ៣០​គ្រឿង ចុះ​ជួយ​អន្តរាគមន៍ បូមទឹក​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ឯកឧត្តម​បាន​ថ្លែង​កោតសរសើរ​ដល់​កម្លាំង​កងទ័ព​កងពល​លេខ​៩៩ និង​ក្រុមការងារ ដែល​សហការ​ល្អ ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ។

ឯកឧត្តម​មាន​ប្រសាសន៍​ថា នៅ​ស្រុក​ច​ន្ទ្រា អាកាសធាតុ មាន​អំណោយផល និង​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ មាន​ស្រះ មាន​បឹង អាច​បូមទឹក​ស្រោច​ស្រប់​ដីស្រែ​បាន ។

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន បាន​យកចិត្តទុកដាក់​បញ្ជា​កម្លាំង​កងទ័ព កងពល​លេខ​៩៩ ចំនួន​១៥០​នាក់ យក​ម៉ាស៊ីនបូមទឹក ៣០​គ្រឿង មក​ជួយ​បូមទឹក​ប្រជាពលរដ្ឋ បាន​ទាន់​ពេលវេលា ។

លោក ឯម សុផល តំណាង​ឲ្យ​ប្រជា​កសិករ​ឃុំ​ទួល​ស្តី ក៏​ដូច​ប្រជា​កសិករ ទាំង​០៣​ឃុំ បាន​ថ្លែង​អំណរ​អរគុណ​ដល់​នាយ​ឧត្តមសេនីយ ម៉ឹង សំ​ផ​ន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ច​ន្ទ្រា និង​សូម​ថ្លែង​អំណ​គុណ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល មានការ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​អគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ធ្វើការ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ពួក​គាត់ ដែល​កំពុង​តែ​មាន​បញ្ហា​ខ្វះខាត​ទឹកបាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ