ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេសុីកា បកស្រាយពីទំនាក់ទំនងក្រៅឆាកជា​មួយ​លោក ទេព រិនដារ៉ូ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ជេសុីកា បានចេញមុខបកស្រាយពីទំនាក់ទំនងពិតប្រាកដនៅក្រោយឆាកជាមួយតារាសម្តែងចាស់វស្សាលោក ទេព រិនដារ៉ូ បន្ទាប់មានមហាជនមួយចំនួនបានដាក់ការសង្ស័យថាជាគូស្នេហ៍និងគ្នា ។ ការចេញមុខស្រាយពីតារាស្រីរូបនេះបានធ្វើឡើង…

រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ជេសុីកា បានចេញមុខបកស្រាយពីទំនាក់ទំនងពិតប្រាកដនៅក្រោយឆាកជាមួយតារាសម្តែងចាស់វស្សាលោក ទេព រិនដារ៉ូ បន្ទាប់មានមហាជនមួយចំនួនបានដាក់ការសង្ស័យថាជាគូស្នេហ៍និងគ្នា ។

ការចេញមុខស្រាយពីតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីមួយរយះចុងក្រោយនះមានផ្ទុះពាក្យចចាមអារាម រហូតមានការចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ថា នាង ជេសុីកា និងលោក ទេព រិនដារ៉ូ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ព្រោះតែគេបានឃើញសកម្មភាពរបស់អ្នកទាំងពីរមានភាពស្និតស្នាលគ្នាខ្លាំង ទាំងក្នុងឆាកសម្តែង និងក្រៅឆាកសម្តែង ។

យ៉ាងណាពាក់ព័ន្ធបញ្ហានេះតារាសម្តែងអ្នក​នាង ជេសុីកា បានចេញមុខបកស្រាយជាសាធារណះថា ទំនាក់ទំនងនាង និងលោក​ ទេព រិនដារ៉ា នោះគឺមិនមែនជាគូស្នេហ៍នោះឡើយ ពោលគឺជាទំនាក់ទំនងធម្មតាក្នុងនាមអ្នកសម្តែងជាមួយគ្នា ខណះពេលនាងគោរពស្រឡាញ់លោក ទេព រិនដារ៉ូ គឺជារៀមច្បងជើងចាស់ម្នាក់ប៉ុណ្ណោះ ។

តាមរយះវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម ជេសុីកា បានលើកឡើងថា មួយរយះនេះនាងបានឃើញសារព័ត៌មានជាច្រើបានចុះផ្សាយថា នាង និងលោក ទេព រិនដារ៉ូ ស្រឡាញ់គ្នា និងសម្រុកយកកូនភ្លោះជាដើម ។ល។

នាងបញ្ជាក់ថា ទាំងអស់នេះមិនមែនជាការពិតនោះឡើយ ហើយការចុះផ្សាយព័ត៌មានបែបនេះគឺនាំអោយខូចឈ្មោះដល់រូបនាង និងលោក ទេព រិនដារ៉ូ យ៉ាងខ្លាំង ។

នាងបន្តថា ដោយសារពួកនាងទាំងពីរបានថតរឿងជាមួយគ្នា ហើយមានរូបស្និតស្នាលគ្នាច្រើន ហេតុនេះក៏មានគេកាត់តយកទៅបង្កើតព័ត៌មាននេះឡើងតែម្តង ។

នាងថា យើងថតរឿងជាមួយគ្នា ពេលខ្លះជាតួប្រពន្ធចុង ប្រពន្ធដើម និងមានស្រីទៀត តែនោះជាការសម្តែង តែធាតុពិតខាងក្រៅ ខ្ញុំគោរពស្រឡាញ់ពូរ៉ូ ដូចឪពុកនាងបង្កើតអញ្ចឹង ។

ជេសុីកា បានបន្ថែមថា នាងគោរពស្រឡាញ់លោក ទេព រិនដារ៉ូ ជារៀមច្បងសិល្បះម្នាក់ ដោយពេលខ្លះនាងចេះតែលេងសើចជាមួយគាត់អញ្ចឹងទេ តែបើអោយពួកនាងសម្តែងស្រឡាញ់គ្នា ដើម្បីទាក់ទាញប្រជាប្រិយភាពនោះគឺមិនមែនឡើយ ព្រោះលោក ទេព រិនដារ៉ូ គាត់ល្បីស្រាប់ហើយ ។

យ៉ាងណាបើតាម ជេសុីកា នាងសូមស្នើអោយទស្សនិកជនទាំងអស់កុំមានការយល់ច្រឡំចំពោះរឿងនេះ ព្រោះទំនាក់ទំនងរវាងនាង និងលោក ទេព រិនដារ៉ា គឺមិនលើសពីអ្វីក្រៅពីការគោរពគ្នាក្នុងនាមជារៀមច្បង និងសិស្សប្អូនក្នុងសិល្បះប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ