ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​គណប្រតិភូ​ នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ដំណើរ​ទស្សនកិច្ច​ក្នុង​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី

22 ម៉ោង មុន

រាជធានីភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ​ពុធ ៨​កើត ខែមាឃ ឆ្នាំរោង ឆស័ក…

រាជធានីភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ​ពុធ ៨​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​គណប្រតិភូ​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ដំណើរ​ទស្សនកិច្ច​មក​កាន់​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ដែល​ដឹកនាំ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​អគ្គនាយក អ្នក​ឧក​ញ្ញ៉ា លាង ហេ​ន​រី ក្នុង​គោលបំណង​ដើម្បី​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍន៍​ក្នុង​គម្រោង​លំនៅ​ឋាន​ផ្ទាល់ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ក្នុង​គម្រោង​នេះ​ស្រាប់តែ​ម្តង ​។

ឯកឧត្តម សេង ឡូត អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ឯកឧត្តម ប្រាក់ អង្គា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅ​ដ្ឋា​ន បាន​ចូលរួម បង្ហាញ​ឃើញ​ពី​សេចក្តី​ស្ងើចសរសើរ​យ៉ាង​ក្រៃ​លែង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ទៅ​លើ​បច្ចេកទេស​សំណង់​សាងសង់ ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ព្រមទាំង​សំណង់​ដំណើរការ​ទៅ​មុខ​ឥត​ឈប់​ឈរ​គ្រប់​កាលៈទេសៈ និង​ជា​ពិសេស​គឺ​ការ​គិតគូរ​មើលថែ​ទាំ​យ៉ាង​ម៉ត់ចត់​ដល់​កា​រស់នៅ​របស់​ម្ចាស់ផ្ទះ ទាំង​សុខភាព​ផ្លូវ​កាយ ផ្លូវចិត្ត ដោយ​ផ្តោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ក្នុង​គម្រោង​ទាំងមូល ដូច​ជា​សួនឧទ្យាន និង​កន្លែង​លេង​កូន​ហ្គោ​ល​ខ្នាត​អន្តរជាតិ​ផ្ទាល់ ដែល​បង្កើត​បានជា​បរិយាកាស​បរិសុទ្ធ​ដោយ​មជ្ឈដ្ឋាន​ធម្មជាតិ​ជុំវិញ រួម​បន្ថែម​ជាមួយនឹង​រចនា​បទ​ដ៏​ប្រណីត និង​ស្រស់​ស្អាត​ត​ជំនាន់​នៃ​ម៉ូត​ផ្ទះ​នីមួយ​ៗ​ ។

បន្ថែម​ពី​នោះ​លោក​អគ្គនាយក ជីប ម៉ុង លែ​ន អ្នក​ឧក​ញ្ញ៉ា លាង ហេ​ន​រី ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា ៖ «​ជីប ម៉ុង លែ​ន តែងតែ​ប្តេ​ជ្ងា​ផ្តល់​ជូន​លោក​អ្នក​លើស​ពី​ទីលំនៅ​តែ​ជា​ផ្ទះ​ដ៏​កក់ក្តៅ ដែល​ក្នុង​នោះ​គ្រប់​គម្រោង​ទាំងអស់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​បែប ម៉ូត​ផ្ទះ​ប្រណីត បែបបទ​ការ​រស់នៅ​ឯកជន និង​គុណភាព​សំណង់​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​ដល់​ម្ចាស់ផ្ទះ​គ្រប់​រូប​» ៕ អត្ថបទសហការ