រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ៣ នាក់ ពាក់ពន្ធករណី រក្សាទុក ចែកចាយ ដឹកជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង២ គីឡូក្រាម ។
សាលក្រមបានផ្តន្ទាទោសជនជាប់ចោទ ៖
១-ឈ្មោះ សាន ម៉ៅ ភេទប្រុស អាយុ៤៣ ឆ្នាំ ដាក់ពន្ធនាគារកំណត់៣០ ឆ្នាំនិងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០ លាន រៀល ។
២-ឈ្មោះ នឹង ចាន់ជំនោ ភេទប្រុស អាយុ៣៩ ឆ្នាំ ដាក់ពន្ធនាគារ ៨ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន២០ លានរៀល ។
៣-ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ ឆ្នាំ ដាក់ពន្ធនាគារ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាក់ស្តែង នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយបានធ្វើការចាប់យកវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន(ដបកែច្នៃ)
-ជញ្ជីងថ្លឹងសារធាតុញៀន០២ គ្រឿង ។
-សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន ។
បន្ទាប់មកដោយបានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុ ញ្ញាតឱ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដីដោយសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅឆែកឆេរដល់ផ្ទះជនសង្ស័យឈ្មោះ សាន ម៉ៅ ហៅ ហ្គាស់ ជាមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះ ស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជន សង្ស័យបានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ធំបន្ថែមទៀត ដែលសរុបមុនក្រោយ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានក្រាមពណ៌សថ្លាចំនួន ៣១ កញ្ចប់តូច ធំ ស្មើនឹងជាង ២គីឡូក្រាម (២០៤០,៩១ក្រាម) ៕
ចែករំលែកព័តមាននេះ