ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលដ្ឋាន​សុខាភិបាល និង​អ្នក​សិក្សា​ស្រាវជ្រាវ​ ៖ ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​មូលដ្ឋានសុខាភិបាល​ដៃគូ ប​.​ស​.​ស​. បង្ហាញ​តម្លាភាព និងប្រសិទ្ធភាព​​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូនសមាជិក​ប​.​ស​.​ស​.

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​សិក្សា​ស្រាវជ្រាវ និង​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) មើលឃើញ​ថា ការ​ចេញ​សេចក្តីណែនាំ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ…

រាជធានីភ្នំពេញ​ ៖ អ្នក​សិក្សា​ស្រាវជ្រាវ និង​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) មើលឃើញ​ថា ការ​ចេញ​សេចក្តីណែនាំ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ «​ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​សមាជិក ប​.​ស​.​ស​.» គឺជា​ផ្តល់​តម្លាភាព និង​ប្រសិទ្ធភាព​លើ​សេវា​ថែទាំ​សុខភាព​នៅ​តាម​បណ្តា​មន្ទីរ​សម្រាក​ព្យាបាល​នៅ​ទូ​ទាំង​ប្រទេស​។

លោក ថេ​ង រ៉ា​ប៊ី​ន តំណាង​មន្ទីរ​សម្រាក​ព្យាបាល​ប្រជាប្រិយ​ទួល​ពង្រ​ដែល​ជា​ដៃគូ ប​.​ស​.​ស​. បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការ​ណែនាំ​ថ្មី​នេះ ពីព្រោះ​នេះ​ជា​យន្តការ​បន្ថែម​មួយទៀត ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​នូវ​តម្លាភាព​នៃ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ទៅ​សមាជិក ប​.​ស​.​ស​. ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។

លោក​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា យន្តការ​នេះ​នឹង​ធ្វើ​ឱ្យ​គ្រប់​មូលដ្ឋាន​សុខាភិបាល​នៅ​ទូ​ទាំង​ប្រទេស​ទាំងអស់​ត្រូវ​ផ្តល់​ការពិគ្រោះ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ក្រដាស​វេជ្ជបញ្ជា ស្រប​តាម​ពិធីសារ ឬ​សេចក្ដីណែនាំ ប្រតិបត្តិ​គ្លីនិក​របស់​ក្រសួងសុខាភិបាល ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ទាន់​ពេលវេលា ជូន​សមាជិក ប​.​ស​.​ស​. របស់​ខ្លួន​។ ដែល​នេះ​គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​ធានា​ប្រសិទ្ធភាព​លើ​សេវា​ថែទាំ​សុខភាព នៅ​ពេល​ពលរដ្ឋ​ឈឺ​ថ្កាត់​ផ្សេង​ៗ​។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​តំណាង​មូលដ្ឋាន​សុខាភិបាល នឹង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត ហើយ​លើកទឹកចិត្ត​ដល់​សមាជិក ប​.​ស​.​ស​. ទាំងអស់​សូម​មក​ទទួល​សេវា​ថែទាំ​សុខភាព​ឱ្យ​មាន​ទំនុកចិត្ត និង​ជឿជាក់​បំផុត​។ លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បន្ត​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​ពលរដ្ឋ​កម្ពុជា​។

លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង អ្នក​ទស្សនៈវិជ្ជា និង​ជា​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញ​ថា យន្តការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​សមាជិក ប​.​ស​.​ស​. របស់​ក្រសួង​ការងារ គឺជា​ការ​យកចិត្ត​ទុក​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​លើ​សេវា​ថែទាំ​សុខភាព​ពី​សំណាក់​មូលដ្ឋាន​សុខាភិបាល​។ ចាប់តាំងពី​រាជរដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៧ ឡើង​កាន់​តំណែង​មក ប​.​ស​.​ស​. តែងតែ​ត្រូវ​បាន​លើកកម្ពស់ និង​ពង្រីក​វិសាលភាព​ទៅ​មុខជា​និច្ច រហូត​មាន​អ្នក​ចុះ​ឈ្មោះ​ដើម្បី​ក្លាយជា​សមាជិក​លើស​ពី ២ លាន​នាក់​ផង​ដែរ​។

លោក​បណ្ឌិត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សុខភាព​ដល់​ពលរដ្ឋ ដូច្នេះ​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស​. នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់ ប​.​ស​.​ស​. ជៀស​ជាង​មានការ​ខ្វះចន្លោះ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​សមាជិក​របស់​ខ្លួន​មិន​បាន​ត្រឹមត្រូវ និង​មិន​ស្រប​តាម​ច្បាប់​ផ្សេង​ៗ​។

កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីណែនាំ​ដល់​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. ចំនួន ១០ ចំណុច​ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​សង្គតិភាព ជូន​សមាជិក ប​.​ស​.​ស​. ក្នុង​នោះ​មាន​ដូច​ជា​៖ មូលដ្ឋាន​សុខាភិបាល​ត្រូវ​សាកសួរ​ព័ត៌មាន​តាម​បច្ចេកទេស​សុខាភិបាល​ដើម្បី​កំណត់​អំពី​បញ្ហា​សុខភាព​របស់​សមាជិក ប​.​ស​.​ស​.​។ ត្រូវ​ប្រតិបត្តិ​តាម​បទដ្ឋាន​ស្តង់ដា​នៃ​ការ​បែងចែក​ជំងឺ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​វាយតម្លៃ​អំពី​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល និង​ត្រូវ​ផ្តល់​ការពិគ្រោះ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ ក្រដាស​វេជ្ជបញ្ជា ស្រប​តាម​ពិធីសារ ឬ​សេចក្ដីណែនាំ ប្រតិបត្តិ​គ្លីនិក​របស់​ក្រសួងសុខាភិបាល ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព សុវត្ថិភាព និង ទាន់​ពេលវេលា ជូន​សមាជិក ប​.​ស​.​ស​. ៕អត្ថបទសហការ